រឹងមាំតាមរយៈទុក្ខលំបាក
ជាញឹកញាប់ កម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហារ ច្រើនតែបញ្ចប់ ដោយការអធិស្ឋានសូមព្រះពរ។ ហើយការអធិស្ឋានសូមព្រះពរ ដែលគេប្រើជាទូទៅនោះ គឺជាការអធិស្ឋានតាមលំនាំនៃសេចក្តីបញ្ចប់ ក្នុងសំបុត្រទីមួយរបស់សាវ័កពេត្រុស ដែលចែងថា “សូមព្រះទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិចហើយ”(១ពេត្រុស ៥:១០)។ តែជួនកាល នៅក្នុងការអធិស្ឋាននេះ គេបានលុបចោលឃ្លាដែលថា “បន្ទាប់ពីអ្នកបានរងទុក្ខបន្តិចហើយ”។ តើដោយសាមូលហេតុអ្វី?ប្រហែលមកពី ការនិយាយអំពីការរងទុក្ខ មិនពិរោះស្តាប់ហើយមើលទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនគួរមានការភ្ញាក់ផ្អើលឡើយ ពេលដែលទុក្ខលំបាកកំពុងកើតមានក្នុងជីវិតយើង។ សាវ័កប៉ុលបានដឹងយ៉ាងច្បាស់ថា ការរងទុក្ខមានការលំបាកប៉ុណ្ណា បានជាគាត់សរសេរក្នុងសំបុត្ររបស់គាត់ថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២)។ បើសិនជាយើងរស់នៅ ដោយការចុះចូលព្រះ(១ពេត្រុស ៥:៦) ហើយតយុទ្ធនឹងអារក្ស (ខ.៩) នោះយើងអាចរំពឹងថា គេនឹងនិយាយបង្ខូចយើង គេមិនយល់អំពីយើង ហើយថែមទាំងកេងចំណេញពីយើងទៀត។ តែសាវ័កពេត្រុសបានមានប្រសាសន៍ថា ព្រះទ្រង់មានគោលបំណងច្បាស់លាស់ ពេលដែលទ្រង់អនុញ្ញាតឲ្យមានការរងទុក្ខទាំងនោះកើតឡើងចំពោះយើង។ គោលបំណងរបស់ទ្រង់ គឺដើម្បី “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង”(ខ.១០)។ ផ្លូវដែលព្រះទ្រង់ដឹកនាំយើង ដើម្បីឲ្យយើងលូតលាស់ខាងវិញ្ញាណ គឺច្រើនតែមានការឆ្លងកាត់ការលំបាក ប៉ុន្តែ ការលំបាកទាំងនោះ បានជួយធ្វើឲ្យយើងមានភាពរឹងប៉ឹងឡើង…
Read article