យើងអាចទុកចិត្តទ្រង់
ខ្ញុំបានដឹងតិចតួចណាស់ អំពីការបៀតបៀន ដោយសារជំនឿ។ ខ្ញុំមិនដែលត្រូវគេគម្រាមថានឹងធ្វើបាបរូបកាយខ្ញុំ ដោយសារតែជំនឿ ឬដោយសារពាក្យដែលខ្ញុំនិយាយម្តងណាឡើយ។ ខ្ញុំមាន “ការយល់ដឹង”ដ៏តិចតួច អំពីការបៀតបៀន ដោយសារខ្ញុំគ្រាន់តែបានឮគេនិយាយ និងបានអានអំពីប្រធានបទនេះប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំដឹងថា បងប្អួនរួមជំនឿជាច្រើន នៅទូទំាងពិភពលោកមានការយល់ដឹង អំពីការបៀតបៀនច្រើនជាងខ្ញុំ ព្រោះក្នុងចំណោមពួកគេ មានអ្នកខ្លះកំពុងរស់នៅ ដោយប្រឈមមុខនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវ និងចង់ឲ្យអ្នកឯទៀតស្គាល់ទ្រង់។ មានការបៀតបៀនមួយប្រភេទ ដែលមិនមានការគំរាមសម្លាប់ឡើយ ប៉ុន្តែ អាចធ្វើឲ្យយើងសង្វែកចិត្តសម្រាប់អ្នករងគ្រោះ។ វាជាការបៀតបៀនដែលទទួលរងពីសមាជិកគ្រួសារ ដែលមិនជឿព្រះ។ ជាទូទៅ យើងមានអារ្មណ៍ថា ត្រូវគេបដិសេធ និងស្អប់ ពេលដែលមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារយើងសើចចម្អកឲ្យយើង និងស្តីបន្ទោសឲ្យយើង ដោយសារយើងជឿលើព្រះយេស៊ូវ និងដោយសារការដែលយើងសម្តែងចេញ នូវសេចក្តីស្រឡាញ់ចំពោះព្រះ។ ហេតុនេះហើយបានជា សាវ័កប៉ុលបានដាស់តឿនអ្នកជឿព្រះថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២) ហើយយើងដឹងថា ជួនកាលយើងទទួលរងការបដិសេធន៍ ពីអ្នកដែលយើងស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅពេលដែលអ្នកដែលយើងស្រឡាញ់ បដិសេធព្រះ ដែលយើងស្រឡាញ់ នោះយើងមានអារម្មណ៍ឈឺចិត្ត ចំពោះការបដិសេធន៍នេះ។ ព្រះយេស៊ូវបានប្រាប់យើង ឲ្យអធិស្ឋានសម្រាប់អ្នកដែលធ្វើទុក្ខបៀតបៀនយើង (ម៉ាថាយ…
Read article