សត្វឥន្រ្ទីមាស

មាន​ពេលមួ​យ ម៉ាក(Mark) កូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើដំ​ណើរ​ជាមួ​យ​ខ្ញុំ ចេញ​ពីតំបន់​កសិដ្ឋាន​ខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរ​ដ្ឋ​វ៉ាយ៉ូមីង(Wyoming) ត្រឡប់​ទៅ​រដ្ឋ​មីឈីហ្គិន(Michigan)​វិញ។ យើង​ក៏​ប្រទះ​ឃើញ សត្វ​ដ៏​ធំមួ​យពី​ច​ម្ងាយ កំពុង​អង្គុយ​នៅ​លើ​ដើម​ឈើ​មួយ​ដើម ដែល​ដុះ​ដាច់​ឆ្ងា​យ​ពីគេ​។ វា​កំពុង​មើល​ទៅ​ខាងក្រោមជ្រ​ល​ងភ្នំ។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ជិត​ដល់​វា យើង​ក៏​ដឹង​ថា វា​ជា​សត្វ​ឥន្ទ្រី​មាស។ វា​ក៏​លោត​ពី​លើ​ដើម​ឈើ​នោះ ហើយ​ដាំ​ក្បាល​ចុះ​ទៅ​តាម​ជ្រលង​ភ្នំ ភ្លាម​នោះ វា​ក៏ត្រដាង​ស្លាប ដែលចែ​ង​ចាំង​ដោយ​ពន្លឺ​ថ្ងៃ នា​ពេល​ព្រឹក។ មាឌ​ដ៏​ធំ និង​សម្រស់​ដ៏​ស្រស់​ស្អាតរ​បស់​វា បាន​ធ្វើ​ឲ្យ​យើង​មានចិ​ត្ត​ស្ងើច​សរសើរ។ យើង​មាន​អារម្មណ៍​ថា យើង​កំពុង​មានអ​ភ័​យឯ​កសិ​ទ្ធិ នៅក្នុ​ងកា​រ​ទស្សនា​ការ​តាំង​​បង្ហា​ញ​ស្នាព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។

ស្នា​ព្រះហ​ស្តរ​បស់​ព្រះស​ម្តែង​ឲ្យយើ​ង​ឃើញ “កិច្ច​ការ​ដ៏អស្ចារ្យ”រប​ស់​ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយ​ពេ​លដែ​លយើ​ងប​ង្អង់ ដើម្បី​ជញ្ជឹង​គិត​អំពី​កិច្ចការ​ដែ​លព្រះ​បា​​នធ្វើ នោះយើង​នឹង​មា​ន​ចិត្ត​ស្ងើចស​រសើរ ពេល​ដែល​គំនិត និង​វិញ្ញាណ​របស់​យើង បាន​ទទួល​កា​រប៉ះ​ពាល់ ​ឲ្យ​បង្ហាញ​ចេញ​ឲ្យ​គេស្គា​ល់ បុគ្គ​លិក​លក្ខណៈ​នៃ​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះម​ក។

យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់​រប​ស់ព្រះ​ដ៏មា​ន​ចេ​ស្តានៃ​យើង។ ហើយ​ទ្រ​ង់ក៏​ប្រា​ប់​ពីរឿ​ង​នេះ ដោយ​ប្រើ​ស​ត្វចាប​ដែល​យំយ៉ា​ង​ពិរោះ ដែល​ហើរ​លើមេ​ឃ កូន​ក្តាន់​ដែល​លោត​ចុះលោ​ត​ឡើង ទឹក​រល​កដែ​លប​ក់​បោក​ច្រាំង និ​ងព​ពួក​ផ្កាតូ​ច​ៗ​ដែល​កំពុង​បង្ហាញ​សម្រស់​ដ៏​អស្ចារ្យ ក្នុង​ទីវាល។ ក្នុង​ខណៈ​ពេល​ដែ​លមិ​ន​បាន​រំពឹ​ង​ទុក និង​នៅ​កន្លែង​ដែល​គេ​មិន​សូវ​បាន​ទៅ​ដល់ ព្រះ​អម្ចាស់​បាន​បញ្ចេញ​សិរីល្អ​របស់​ទ្រង់ ក្នុងលោ​កិយ ដើម្បី​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​យើង។ ដូ​ច​នេះ ខ្ញុំ​បាន​ប្រើ​ពេលដែ​ល​មិន​បាន​ព្រៀងទុក​​នោះ ជា​ឱកាស ដើម្បី “ជញ្ជឹងគិ​ត … អំពីស្នា​ព្រះ​ហស្ត​ដ៏អស្ចារ្យ​របស់​ទ្រង់”(ខ.៥)។–Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles