លោក ឲ្យខ្ញុំសុំទោស

ពេល​ដែល​ខ្ញុំទៅ​មើល​ការ​ប្រកួត​កីឡា​មួយ ជា​មួយ​អេវីង​(Ewing) ដែល​ជា​កូន​ប្រសា​របស់​ខ្ញុំ យើង​បាន​ទស្សនា​ការ​ប្រកួត និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង យ៉ាង​សប្បាយ​រីក​រាយ។ ក្នុង​ចំណោម​នោះ មាន​មនុស្ស​ម្នាក់​បាន​បង្ហាញ​អំពី​ផ្នែក​អាក្រក់ និងផ្នែ​ក​ល្អរ​បស់​មនុស្ស​ជាតិ។ បុរស​ម្នាក់​នោះ​បាន​វង្វេង​កន្លែង​អង្គុយ​របស់​ខ្លួន។ ពេល​ដែល​គាត់​កំពុង​រក​កន្លែង​អង្គុយរ​បស់​គាត់ គាត់​ក៏​បាន​ឈរ​បាំ​ង​ពី​មុខ​យើង ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ការ​ប្រកួត​កើត។ បុរស​ម្នាក់​ដែល​អង្គុយ​ជួរ​មុ​ខ​យើង ក៏ត្រូ​វ​គាត់​បាំង​ដែរ បាន​ជា​គាត់​ប្រាប់​បុរស​នោះថា​ “លោក​ឈរ​បាំង​ខ្ញុំ​ហើយ តើ​លោក​អាច​ទៅឈ​រ​កន្លែ​ងផ្សេង​បាន​ទេ?” បុរស​ដែល​វង្វេង​កន្លែង​អង្គុយ​នោះក៏​បា​ន​តប ដោយ​ពាក្យ​ចម្អក​ថា “យ៉ាប់​មែន”។ ពេល​ដែល​គេប្រា​ប់​គាត់​ជា​លើក​ទីពីរ គាត់​ក៏​បាន​ឆ្លើយ​តប ​ដោយ​ពាក្យ​សម្តី​កាន់​តែ​ក្តៅ​​ក្រហាយ​ជាង​មុន។​ នៅ​ទី​បញ្ចប់ ​បុរស​នោះ​ក៏បាន​ដើរ​ចេញ។ ក្រោយ​មក យើងក៏​​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែ​ល​ឃើញ​គាត់​ត្រឡប់​មក​វិញ ហើយ​ប្រាប់​បុរ​ស​ដែល​គាត់​បាន​ឈរ​បាំង​នោះថា​ “លោក ឲ្យខ្ញុំ​សុំ​ទោស​។ មុន​នោះ ខ្ញុំ​កំពុង​តែ​មិន​សប្បាយ​ចិត្ត ដោយសារ​រក​កៅ​អី​អង្គុយ​មិន​ឃើញ”។ ពួក​គេ​ក៏​បាន​ចាប់​ដៃគ្នា​ ហើយ​រឿ​ង​នេះ​ក៏​បានប​ញ្ចប់​ទៅ​យ៉ាង​ងាយ​ស្រួល។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិ​ត​ថា មាន​ពេល​ខ្លះ ពេល​ដែល​យើង​កំពុង​ខិត​ខំ​ស្វែង​រក​ផ្លូវ​ដើរ ក្នុងដំ​ណើរ​ជីវិត​របស់​យើង ស្រាប់​តែ​មា​ន​អ្វី​មួយ​មក​ធ្វើឲ្យ​យើង​ខឹង ជា​ហេតុ​បណ្តាល​ឲ្យយើ​ង​ឆ្លើយ​តប​ដាក់​អ្នក​ដទៃ តាម​របៀប​ដែល​ខុស​នឹ​ង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ។​ បើ​សិ​នជា​យើង​ប្រព្រឹត្ត​ដូច​នោះមែ​ន នោះ​យើង​ចាំ​បាច់​ត្រូវ​សូម​ឲ្យ​ព្រះប្រ​ទា​នឲ្យ​យើង​មាន​សេចក្តី​ក្លាហា​ន ដើម្បី​សុំ​អភ័យ​ទោស ចំពោះអ្ន​ក​ដែល​យើង​បាន​ធ្វើ​ខុស​នោះ។ ​ព្រះយេ​ស៊ូវ​បាន​បញ្ជាក់​ហើយ​ថា ការថ្វាយ​បង្គំរ​បស់​យើង គឺ​អាស្រ័យ​ទៅ​លើ​កា​រផ្សះ​ផ្សាគ្នា​នោះ​ឯង (ម៉ាថាយ ៥:២៣-២៤)។

យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ពេល​ដែល​យើង​ផ្សះផ្សាជា​មួយ​អ្នក​ដទៃ តាម​របៀប​ដ៏សម​រម្យ​។ បន្ទាប់​ពី​យើង​បាន​ផ្សះ​ផ្សា​គ្នាហើ​យ នោះ​យើង​អា​ចត្រឡ​ប់​មក​មាន​ការ​ប្រកប​ជាមួយ​ព្រះ​វរបិតា​នៃ​យើង ដោយអំណរ។–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles