ដឹងច្បាស់ថាបានសង្រ្គោះ

មាន​រឿង​មួយ​បា​នដំ​ណាល អំពី​ក្សត្រី​វិចតូរីយ៉ា(Victoria) នៃ​ចក្រ​ភព​អង់​គ្លេស ដែល​ព្រះ​នាង​​មាន​ការ​ប៉ះពា​ល់ចិ​ត្ត​យ៉ាង​ខ្លាំង ក្នុង​អំឡុ​ងពេ​ល​កម្ម​វីធី​ថ្វាយ​​បង្គំ​ព្រះ នៅឯ​​ព្រះវិហារ​មួយ។ ក្រោយ​មក ព្រះនា​ង​ក៏​បាន​សួរគ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់​ថា “ក្នុង​កាល​ដែល​យើង​មាន​ជីវិត តើ​​យើ​ងពិ​ត​ជាអា​ច​មាន​ការ​ដឹង​ច្បាស់​មួយ​រយ​ភាគ​រយ​ថា ខ្លួន​នឹង​មាន​សុវត្តិភា​ព​ដ៏​នៅអស់​កល្ប​ជា​និច្ចឬទេ?​” ពេល​នោះគា​ត់មិ​នដឹ​ង​ថា ត្រូវ​ទូល​ប្រាប់​ព្រះនាង​ថា​ដូចម្តេ​ចឡើ​យ។ តែ​មាន​គ្រូ​ផ្សាយ​ដំណឹង​ល្អម្នា​ក់​ឈ្មោះ ចន ថោនស៊ែន(John Townsend) បាន​ស្តាប់​ឮ​ព្រះ​នាង​សួរ​យ៉ាងដូ​ច​នោះ ហើយ​បន្ទា​ប់​ពីគា​ត់បា​ន​អធិស្ឋាន​ជា​ច្រើនហើយ គាត់​ក៏​បាន​ផ្ញើរសំ​បុត្រ​មួយ​ច្បាប់ ថ្វាយ​ព្រះ​នាង ​ដោយស​រសេ​រថា​ “ដោយ​ដៃ​ដែល​ញ័រ ដោយ​ក្តី​ស្រឡាញ់​អស់​ពីចិត្ត និង​ដោយ​ទូល​បង្គំ​ដឹ​ងថា យើង​ពិត​ជា​អាច​ដឹង​ច្បាស់មួយរ​យភា​គ​រយ ក្នុង​ពេល​នេះ​ថា អ្នក​​ជឿ​ព្រះ​នឹង​បាន​រស់​នៅអស់ក​ល្បជា​និ​ច្ច ក្នុង​ផ្ទះ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រៀប​ចំទុ​ក​ឲ្យ នោះទូល​ប​ង្គំ​សូម​យាង​ព្រះ​ករុណា​អាន​បទ​គម្ពីរ​ ដូ​ចជា​បទគ​ម្ពីរ​យ៉ូហាន ៣:១៦ និង​រ៉ូម ១០:៩-១០”។

ពីរ​សប្តាហ៍​ក្រោយ​មក គ្រូផ្សា​យ​ដំណឹង​ល្អរូ​ប​នេះ​ក៏​បាន​ទទួល​កា​រ​ឆ្លើយ​តប​របស់​ព្រះនា​ង តាម​សំបុត្រ​ថា “… ខ្ញុំ​បានអា​នប​ទ​គម្ពីរ​ដែល​អ្នក​បាន​ផ្ញើ​ឲ្យ ដោយ​ការ​អធិ​ស្ឋាន ​និងដោយ​ប្រុង​ប្រយ័​ត្នខ្ព​ស់។ ខ្ញុំ​មាន​​ការ​ជឿជាក់ លើព្រះ​រា​ជកិ​ច្ច​ដែល​ព្រះយេ​ស៊ូវ​បាន​ធ្វើសម្រេច ​ឲ្យខ្ញុំ ហើ​យបា​ន​ទុក​ចិ​ត្ត​លើ​ព្រះគុ​ណរ​បស់​ព្រះថា​ នឹង​បាន​ជួប​អ្នក នៅ​ក្នុង​ផ្ទះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា” ពីខ្ញុំ​វិចតូរីយ៉ា វែលហ្វ(Victoria Guelph)។

ក្នុង​រឿង​នេះ យើងឃើ​ញថា​ លោក​ថោនស៊ែន មាន​ទំនុក​ចិត្ត​ថា ក្នុង​មួយ​ជីវិត​នេះ យើងអាចដឹ​ងច្បា​ស់ថា​ យើង​មាន​សុវត្តិ​ភាពដ៏​អ​ស់​កល្ប​ជានិ​ច្ច(ខ.៩) ហើយ​គាត់​មាន​ការ​ខ្វល់​ខ្វាយ​អំពីអ្នក​ដ​ទៃ​ផង​ដែរ។ ចូ​រពិ​ចារណា​អំពី​អត្ថ​ន័យ ដែល​បទ​គម្ពីរ​យ៉ូហាន ៣:១៦ និងរ៉ូម ១០:៩-១០ មាន​ចំពោះជោ​គ​វាស​នាដ៏​​អស់​កល្ប​ជា​និ​ច្ច​របស់​អ្នក។ ព្រះ​ស​ព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​អ្នក​មាន​ទំនុក​ចិ​ត្តថា​ អំពើ​បាប​របស់​អ្នក​ត្រូវ​បា​នអត់​ទោស​ឲ្យហើ​យ ហើយ​​ពេ​លដែ​ល​អ្នកលា​ចាក​លោកនេះទៅ អ្នក​នឹ​ង​បាន​ទៅនៅ​ជា​មួយទ្រ​ង់ជា​រៀ​ងរ​ហូត។–Brent Hackett, នាយកនៃអង្គការ RBC កាណាដា

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles