នៅមានបន្ត
ព្រះគម្ពីរកិច្ចការ ជាសៀវភៅទី៥ នៃព្រះគម្ពីរសញ្ញាថ្មី ដែលបានកត់ត្រា អំពីការចាប់ផ្តើមនៃពួកជំនុំ ក្រោមការដឹកនាំរបស់មនុស្ស ដែលព្រះយេស៊ូវបានជ្រើសតាំង។ អ្នកប្រាជ្ញខ្លះបានយល់ថា គេក៏អាចហៅកណ្ឌមួយនេះថា ព្រះគម្ពីរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ព្រោះកាលនោះ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានជួយពួកសាវ័កឲ្យមានសេចក្តីក្លាហាន នៅក្នុងការឆ្លងកាត់ការលំបាកគ្រប់យ៉ាង។ មុនពេលដែលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានប្រាប់អ្នកដែលទ្រង់បានជ្រើសតាំងថា “ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធ បានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានបិទជំពូកមួយ នៅក្នុងរឿងដែលស្តីអំពីព្រះរាជកិច្ចរបស់ព្រះ លើផែនដីនេះ ហើយក៏បានបើកជំពូកថ្មីមួយទៀត នៃសាច់រឿងដែលបន្តមកដល់សព្វថ្ងៃ។ យើងក៏មានចំណែកនៅក្នុងរឿងនោះផងដែរ។ កណ្ឌគម្ពីរកិច្ចការពិពណ៌នាអំពីស្មរបន្ទាល់ដ៏ស្មោះត្រង់របស់លោកពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រមទាំងនាងតេប៊ីថា នាងលីឌា និងមនុស្សជាច្រើនទៀត ក្នុងអំឡុងពេលដើមដំបូងនៃប្រវត្តិសាស្រ្តពួកជំនុំ។ ពួកគេជាមនុស្សសាមញ្ច ដែលបានពឹងផ្អែកលើកម្លាំងរបស់ព្រះ ពេលដែលពួកគេផ្សាយព្រះបន្ទូលទ្រង់ និងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់។ ដំណើររឿងនេះ បានបន្តតាមរយៈយើងរាល់គ្នា ដែលជាអ្នកបម្រើព្រះ។ ពេលដែលយើងទុកចិត្តព្រះ ហើយស្តាប់បង្គាប់តាមការដឹកនាំរបស់ទ្រង់ ដើម្បីនាំឲ្យគេស្គាល់ព្រះយេស៊ូវ នោះទ្រង់ចារអំពីយើង នៅក្នុងទំព័រថ្មី នៃរឿងនៃការប្រោសលោះរបស់ទ្រង់។–David McCasland
Read article