បដិសណ្ឋារកិច្ចដ៏ពិត
ក្នុងឆ្នាំ ១៩៨៧ ក្រុមគ្រួសាររបស់ខ្ញុំបានផ្លាស់ទៅរស់នៅ ក្នុងរដ្ឋកាលីហ្វូញ៉ា ដើម្បីដឹកនាំពួកជំនុំមួយកន្លែង ក្នុងតំបន់ឡងប៊ិច(Long Beach)។ ថ្ងៃដែលយើងធ្វើដំណើរតាមយន្តហោះ មកដល់ក្រុងនោះ លេខារបស់ខ្ញុំបានមកទទួលយើង នៅអាកាសយាន្តដ្ឋាន ហើយជួនយើងទៅដល់ផ្ទះរបស់យើង។ ពេលដែលយើងធ្វើដំណើរចូលទៅក្នុងផ្លូវដ៏មមាញឹក អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដំបូងគេ គឺស្ទីកគ័រ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលមានសរសេរថា “រដ្ឋកាលីហ្វូញ៉ា សូមស្វាគមន៍ … ឥឡូវនេះ ចូរទៅផ្ទះ!” នេះមិនមែនជាការស្វាគមន៍ដ៏កក់ក្តៅ និងរួសរាយ ដែលខ្ញុំបានទទួលបានពីរដ្ឋកាលីហ្វូញ៉ា ដែលមានពន្លឺថ្ងៃដ៏ស្រស់ត្រកាលឡើយ! ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា ក្នុងការរស់នៅរបស់យើង ប្រហែលជាមានពេលខ្លះ យើងក៏ធ្វើការស្វាគមន៍របៀបនេះ ចំពោះមនុស្ស ដែលនៅជំវិញខ្លួនយើងផងដែរ។ តើមានពេលខ្លះ យើងខកខានមិនបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ នៅក្នុងពិភពរបស់យើង មិនថា តែនៅពេលដែលយើងនៅព្រះវិហារ នៅក្បែរផ្ទះយើង ឬនៅកន្លែងជួបជុំក្នុងសង្គមឬ? ក្នុងបទគម្ពីរ រ៉ូម ១២:១៣ សាវ័កប៉ុលបានបង្រៀនអ្នកអានបទគម្ពីរនេះ ឲ្យ “មានសេចក្តីចៅរ៉ៅ”។ កណ្ឌគម្ពីរហេព្រើក៏បានបង្រៀនផងដែរថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(១៣:២)។ កាលណាយើងបង្ហាញនូវភាពសប្បុរសប្រកបដោយព្រះគុណ ដល់អ្នកដែលយើងជួប នោះយើងក៏កំពុងតែបង្ហាញពួកគេ នូវការអញ្ជើញរបស់ព្រះសង្រ្គោះ ឲ្យទទួលសេចក្តីសង្រ្គោះ…
Read article