អ្នកជំពាក់
កាលនៅជាយុវជន លោករ៉ូបឺត រ៉ូប៊ិនសិន(Robert Robinson ឆ្នាំ ១៧៣៥-១៧៩០) ចូលចិត្តបង្កររឿងជាមួយមិត្តភ័ក្ររបស់គាត់ បានជាមានគេដំណាលរឿងរបស់គាត់ថា ពេលគាត់មានអាយុ១៧ឆ្នាំ គាត់បានស្តាប់លោកចច វ៉ាយហ្វៀល(George Whitefield) អធិប្បាយព្រះបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ៣:៧ ហើយគាត់ក៏ដឹងថា គាត់ត្រូវការសេចក្តីសង្រ្គោះនៃព្រះគ្រីស្ទ។ ពេលនោះ ព្រះអម្ចាស់ក៏បានកែប្រែជីវិតរបស់គាត់ ហើយគាត់ក៏បានក្លាយជាអ្នកផ្សាយព្រះបន្ទូល។ គាត់ក៏បាននិពន្ធទំនុកបរិសុទ្ធជាច្រើន ដែលក្នុងនោះ មានបទដ៏ល្បីល្បាញមួយ មានចំណងជើងថា “សូមយាងចូលមក ឱព្រះដ៏មានពរ”។ ថ្មីៗនេះ ខ្ញុំបានជញ្ជឹងគិតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដែលទ្រង់បានប្រទានដល់យើង និងបានជញ្ជឹងគិតអំពីឃ្លាចុងក្រោយនៃទំនុកបរិសុទ្ធនេះ ដែលគាត់បានសរសេរថា “ជារៀងរាល់ថ្ងៃ ខ្ញុំជំពាក់ព្រះគុណដ៏ធ្ងន់របស់ទ្រង់!” ទំនុកបរិសុទ្ធនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការដែលសាវ័កប៉ុលបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ … គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ”(២កូរិនថូស ៥:១៤-១៥)។ យើងមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យទទួលបានសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអម្ចាស់ឡើយ។ តែដោយសារទ្រង់បានប្រទានសេចក្តីស្រឡាញ់ និងព្រះគុណមកយើង នោះយើងត្រូវស្រឡាញ់ទ្រង់វិញ ដោយរស់នៅថ្វាយទ្រង់! នៅក្នុងការរស់នៅថ្វាយទ្រង់ យើងមានការសំខាន់ៗជាច្រើនដែលត្រូវធ្វើ ដែលខ្ញុំមិនអាចរៀបរាប់អស់នៅពេលនេះ ដែលមានដូចជា ការចូលទៅជិតទ្រង់ ការស្តាប់ព្រះបន្ទូលទ្រង់…
Read article