ការធ្វើដំណើរឆ្លងកាត់ព្យុះ
ប្រជាជនសម័យបុរាណ នៅក្នុងនគរអ័ស៊ូម(Axum) ដែលមានទីតាំងនៅជាប់នឹងសមុទ្រក្រហម ដែលសព្វថ្ងៃនៅក្នុងប្រទេសអេធីយ៉ូពី បានរកឃើញថា ខ្យល់ព្យុះមូសុងដែលបក់បោកមកខ្លាំង អាចត្រូវបានគេប្រើជាប្រយោជន៍ ដោយប្រើក្តោងនាវា ដើម្បីឲ្យខ្យល់ព្យុះនោះរុញនាវាឲ្យលឿនទៅមុន។ ពួកគេមិនបានខ្លាចខ្យល់ និងភ្លៀងដែលមានកម្លាំងខ្លាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេបានរកឃើញវិធីបើកនាវាកាត់តាមព្យុះនោះទៅវិញ។ យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ១០៧ បានធ្វើឲ្យយើងនឹកស្រមៃឃើញ ការដែលព្រះអនុញ្ញាតឲ្យមានព្យុះភ្លៀង ក្នុងជីវិតយើង ហើយជួយឲ្យយើងអាចធ្វើដំណើរទៅមុខទៀត កាត់តាមព្យុះនោះ។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកំរើកឡើង … គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ”(ទំនុកដំកើង ១០៧:២៥,២៨)។ ការដែលយើងទុកចិត្តការដឹកនាំរបស់ព្រះ ពេលយើងមានការពិបាក គឺជាអ្វីដែលព្រះសព្វព្រះទ័យនឹងបង្រៀនយើង ក្នុងព្រះគម្ពីរ។ បទគម្ពីរហេព្រើ ជំពូក ១១ បានរៀបរាប់អំពីមនុស្សជាច្រើន ដែលប្រើបញ្ហារបស់ខ្លួន ជាឱកាសដើម្បីប្រើជំនឿរបស់ខ្លួន និងដើម្បីពិសោធនឹងព្រះគុណ ការផ្គត់ផ្គង់ និងការប្រោសលោះរបស់ព្រះ គឺដូចដែលមានសេចក្តីចែងថា “ដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង”(ខ.៣៣-៣៤)។ ក្នុងការរស់នៅ…
Read article