May 2015

You are here:
សុទ្ធតែមានតម្លៃ

ក្នុង​មួយ​ជីវិត​នេះ ខ្ញុំ​បាន​ប្រមូល​ទុក​របស់​របរ​ជាច្រើ​ន។ ខ្ញុំ​មាន​ប្រអប់​ដាក់​ឥវ៉ាន់ ដែល​កាល​ពី​មុន​មាន​សារៈ​សំខាន់ តែ​ក្រោយ​មក ក៏​លែង​ចាប់​អារម្មណ៍។ ហើយ​ក្នុង​នាម​ជា​អ្នក​ប្រមូល​ទុក​របស់​របរ​ដែល​មិ​ន​ព្រម​ប្រែ​ចិត្ត ខ្ញុំ​ក៏​បាន​ដឹង​ថា ភាព​រំភើប​រី​ក​រាយ កើតមា​ន​នៅ​ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​នូវ​របស់​របរ​ថ្មី​ៗ​ជា​បន្ថែម​ទៀត។ ហេតុនេះ​ហើយ ខ្ញុំ​ក៏​ងាក​មក​ផ្តោត​អារម្មណ៍ ទៅលើ​កា​រ​ស្វែង​រក​របស់​បន្ទាប់។ ខណៈ​ពេល​ដែល​យើង​បង្គរ​ទុក​នូវ​របស់​ជា​ច្រើន ដែល​សំខាន់​ចំពោះយើ​ង យើង​ប្រហែល​មិន​ដឹង​ទេ​ថា ក្នុង​ចំណោម​របស់​ទាំង​នោះ មាន​របស់​តិច​ណា​ស់ ដែល​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង។ តាម​ពិត ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​មិន​មែន​ជា​វត្ថុ​ទាល់​តែ​សោះ។ ផ្ទុយ​ទៅវិ​ញ អ្នក​ដែល​បាន​ស្រឡាញ់ខ្ញុំ​ និង​អ្នក​ដែល​ព្រះបាន​ប្រទា​នម​ក​ក្នុង​ជីវិត​ខ្ញុំ ទើប​មាន​តម្លៃ​។ ក្នុង​ចិត្ត​របស់​ខ្ញុំ ​ខ្ញុំដឹ​ង​ថា “បើ​គ្មាន​ពួក​គាត់​ទេ នោះ​ខ្ញុំមិ​ន​​ដឹ​ង​ជា​ទៅ​ជា​យ៉ាង​ណាទេ​” ដូច​នេះ ពួក​គេ​ពិត​ជា​មានតម្លៃ​ចំពោះ​ខ្ញុំ​ណាស់។ ដូច​នេះ ពេល​ដែល​លោក​ពេត្រុស​បាន​មាន​ប្រសាស​ន៍ថា​ ព្រះ​យេស៊ូវ​ជា “​អ្ន​ក​ដាក់​​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើសរើស ហើយ​វិសេសវិសាល” (១ពេត្រុស ២:៦) នោះ​ចិត្ត​របស់​យើង​គួរ​តែ​ដឹ​ងជា​ក់​ច្បាស់​ថា ទ្រង់​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង​ណាស់ គឺ​លើស​របស់​របរ និង​មនុស្ស​ដែ​ល​យើង​មាន​ក្នុង​ជីវិ​តរបស់​យើង។​ យើ​ង​អាច​សួរ​ខ្លួន​ឯង​ថា តើស​ព្វ​ថ្ងៃ​នេះ យើងនឹ​ង​ទៅជា​យ៉ា​ងណា បើ​សិន​ជា​ទ្រង់​មិន​មាន​ព្រះវ​ត្តមា​នប្រ​កប​ជាប់​នៅ​ជាមួ​យយើ​ង យ៉ាង​ស្មោះត្រង់ ​និង​មិន​ដែល​ខាន ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​អត់​ធ្មត់​ដែលប្រកប​ដោយ​ចិត្ត​មេត្តា…

Read article