ការ​ដាស់​តឿន

នៅ​លើ​ឆ្នេ​រខ្សា​ច់​មា​ត់ស​មុទ្រ ​នៃប្រ​ទេស​អ៊ុយរ៉ាហ្កាយ គេបា​ន​ដាក់​រូប​ចម្លាក់​ដៃ​ដ៏​ធំ​មួយ​ធ្វើ​ពី​ស៊ី​ម៉ង់ ដែល​មាន​ម្រាម​ផុស​ចេញ​ពី​ដី​ខ្សាច់ តម្រង់​ទៅ​រក​ផ្ទៃ​មេឃ។ គេ​បាន​ហៅ​រូប​ចម្លាក់​ដ៏​ធំនោះ​ថា​   វិមាន​នៃ​អ្នក​លង់​ទឹក។   អ្នក​​រ​ស់​នៅ​ទី​នោះ​បាន​ហៅ​វា​ថា “ឡា ម៉ាណូ” (La Mano) ដែល​ជាភា​សាអេ​ស្ប៉ាញ ប្រែ​មក​ថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែល​ជា​ជាង​ចម្លាក់​ជ​ន​ជា​តិ​ឈីលី បាន​បង្កើត​រូប​ចម្លាក់​នេះ​មក ដើម្បី​ដាស់​តឿន​អ្នក​ហែល​ទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ការ​លង់​ទឹក។ រូបច​ម្លាក់ “ដៃ” នោះ​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​មក​ទស្សនា​កម្សាន្ត នៅ​មាត់​ឆ្នេរ​នោះ ប៉ុន្តែ គោល​បំណង​ពិត​របស់​វា នៅតែរំឭកអ្នកហែលទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ទឹក​សមុទ្រ​ដដែល។​

យ៉ាង​ណាមិ​ញ ព្រះ​បន្ទូល​ព្រះ​មា​នកា​រដា​ស់​តឿនជា​ច្រើន អំពី​គ្រោះ​ថ្នាក់​។ ជាក់​ស្តែង កណ្ឌ​ហេព្រើរ​បានផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​ជា​ពិសេស អំពី​គ្រោះ​ថ្នាក់​ ដែល​អាច​កើត​មាន​ចំពោះ​​វិញ្ញាណ​របស់​យើង​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ដូច្នេះ ចូរ​ប្រយ័ត្ន​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប”(ហេព្រើ ៣:៧-១៣)។

បរិបទនៃ​ខគម្ពី​រ​នេះ បាននិ​យាយ​រំឭក​ឡើង​វិញ អំពី​កា​រ​ដែល​ពួក​អ៊ីស្រាអែល​មិន​ទុក​ចិត្ត​ព្រះ ហើយ​បះបោ​រ​នឹ​ង​ព្រះអង្គ ពេល​ពួក​គេកំ​ពុ​ង​នៅ​វាល​រហោ​ស្ថាន​។ ទោះរឿង​នេះ​បាន​កើត​ឡើង អស់​​ច្រើន​សតវត្សរ៍ មុន​ពេល​ដែល​កណ្ឌ​ហេព្រើរ​ត្រូវ​បាន​និពន្ធ​ឡើង​ក៏ដោ​យ ​ក៏​យើង​នៅតែ​ត្រូ​វ​អនុ​វត្ត​តាម​គោល​ការណ៍​ខាងវិ​ញ្ញាណ ក្នុង​បទ​គម្ពីរ​នេះ ក្នុងពេលបច្ចុប្បន្ន​ផង​ដែរ​។ យើងត្រូវ​តែ​លើក​​ទឹក​ចិត្ត​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក ដើម្បី​ជម្នះចិ​ត្ត​ដែល​ចេះ​តែ​រឹង​រូស ដោយ​សារ​អំពើ​បាប។

ព្រះ​ទ្រង់ដាស់​តឿន​យើង​រាល់​គ្នា​ ដើម្បី​ការពារ​​យើង ឲ្យរួច​ផុ​ត​ពីគ្រោះថ្នាក់។​សូមស​រសើរ​ដំកើង​ព្រះ ដែល​បាន​ប្រទាន​នូវ​ការ​ដាស់​តឿន ក្នុង​ព្រះ​បន្ទូលព្រះអង្គ ដើម្បីការពារ​យើង ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​​ព្រះ​អង្គ​មាន​សម្រាប់​យើង។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles