បានទប់ទល់ តែមិនទាន់រលត់
កាលពីខែធ្នូ ឆ្នាំ២០១២ មានភ្លើងឆេះព្រៃមួយបានឆាបឆេះបំផ្លាញអស់ផ្ទះ៣៤៦ខ្នង ក្នុងក្រុងខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយបានបំផ្លាញព្រៃឈើអស់ ៧២៩០ហិចតា នៅតាមតំបន់ភ្នំ។ គេក៏បានប្រកាសថា គេបានទប់ទល់អគ្គីភ័យនោះបាន១០០ភាគរយហើយ ពេលដែលគេបង្កើតខ្សែបន្ទាត់ពន្លត់អគ្គីភ័យ នៅជុំវិញតំបន់ដែលមានភ្លើងឆេះនោះទាំងស្រុងហើយ។ គេបានទប់អគ្គីភ័យនោះឲ្យនៅមួយកន្លែង មិនឲ្យរាលដាលនៅកន្លែងផ្សេងទៀត ទាល់តែវារលត់ជាស្ថាពរ។ មន្ត្រីពត៌មានផ្នែកអគ្គីភ័យបានដាស់តឿនប្រជាពលរដ្ឋថា ពួកគេអាចឃើញផ្សែងចេញពីកន្លែងឆេះនោះទៀត ព្រោះគេមិនទាន់អាចគ្រប់គ្រងភ្លើងបាន ហើយវាមិនទាន់រលត់ ទោះបីជាគេបានទប់ទល់វាបានទាំងស្រុងហើយក៏ដោយ។ ពេលណាជីវិតរបស់យើងរង្គោះរង្គើរ ដោយសារហេតុការណ៍ដ៏សោកសៅ និងដោយសារទង្វើរអាក្រក់របស់នរណាម្នាក់ ពេលនោះយើងចង់ឲ្យថ្ងៃចុងបញ្ចប់នៃលោកិយឆាប់មកដល់ ដើម្បីឲ្យការអាក្រក់រលាយបាត់អស់ នៅទីបញ្ចប់ ហើយព្រះបិទទំព័រប្រវត្តិសាស្រ្តមនុស្សជាតិ ហើយយើងបានទៅនៅនគរស្ថានសួគ៌ ជារៀងរហូត។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងរង់ចាំព្រះអម្ចាស់យាងមកវិញ ព្រះអង្គបានប្រទានព្រះគុណរបស់ព្រះអង្គ សម្រាប់ឲ្យយើងរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដោយជំនឿ។ ក្នុងបទគម្ពីរហេព្រើ ជំពូក១០ ព្រះអង្គបានជំរុញយើង ឲ្យចូលទៅជិតព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២២) ប្រកាន់ខ្ជាប់តាមសេចក្តីសង្ឃឹមដែលយើងបាន ប្រកាស់ប្រាប់នោះ(ខ.២៣) លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ(ខ.២៤) ហើយបន្តជួបជុំគ្នា ដើម្បីលើកទឹកចិត្តគ្នា “ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ខ.២៥)។ ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ…
Read article