ការប្រថុយ និងការសង្រ្គោះ
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៣៨ កញ្ញាហ្គ្រេស ដាលីង(Grace Darling) ដែលជាកូនស្រីរបស់អ្នកយាមប៉មបំភ្លឺនាវា នៅមាត់សមុទ្រនៃប្រទេសអង់គ្លេស បានឃើញសំពៅមួយគ្រឿងកំពុងលិចទឹក ហើយក៏ឃើញមានអ្នករួចជីវិត កំពុងនៅក្នុងសមុទ្រ។ នាង និងឪពុករបស់នាងក៏បាននាំគ្នាអុំទូក ដោយចិត្តក្លាហាន កាត់តាមរលកធំៗ ទៅជួយសង្រ្គោះមនុស្សបួនដប់នាក់ នៅចម្ងាយ១គីឡូម៉ែត្រកន្លះ ពីមាត់ឆ្នេរ។ កញ្ញាហ្រ្គេសក៏មានឈ្មោះល្បីល្បាញ ដោយសារនាងមានចិត្តអាណិតអាសូរ នៅក្នុងការជួយសង្រ្គោះជីវិតអ្នកដទៃ ដោយមិនរួញរា។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងផងដែរ អំពីបុរសម្នាក់ និងស្រ្តីម្នាក់ ដែលបានរួមគ្នាប្រថុយជីវិតជួយសង្រ្គោះអ្នកដទៃ។ ក្នុងសំបុត្រដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំនៅក្រុងរ៉ូម គាត់បាននិយាយអំពីអ្នកស្រីព្រីស៊ីល និងលោកអ័គីឡា ដែលជាគូរកនការងារក្នុងព្រះគ្រីស្ទ ដែលបាន “ប្រថុយជីវិតដោយព្រោះគាត់ មិនមែនតែគាត់ ដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត”(រ៉ូម ១៦:៣-៤)។ ត្រង់ចំណុចនេះ ព្រះគម្ពីរមិនបានចែងឲ្យបានច្បាស់ថា សាវ័កប៉ុលកំពុងនិយាយសំដៅទៅលើការ“ប្រថុយជីវិត”នឹងគ្រោះថ្នាក់មួយណាឡើយ ប៉ុន្តែ យើងដឹងថា សាវ័កប៉ុលបានទទួលរងការវាយដំ ការដាក់គុក ការលិចសំពៅ និងការគំរាមផ្តាច់ជីវិតម្តងហើយម្តងទៀត នៅក្នុងការងារដែលគាត់បានធ្វើបម្រើព្រះ ដូចនេះ យើងងាយនឹងយល់អំពីការដែលអ្នកទាំងពីរ បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជួយមិត្តសំឡាញ់របស់ខ្លួន។ ការនេះក៏បានបង្ហាញផងដែរថា ពួកគេបានរាប់ការជួយសង្រ្គោះជីវិតសាវ័កប៉ុល ជាសំខាន់ជាងសុវត្ថិភាពរបស់ខ្លួនឯង។ ការជួយសង្រ្គោះអ្នកដទៃ…
Read article