ការបន្ថយល្បឿន
នៅពេលអ្នកនិពន្ធម្នាក់ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បានទៅធ្វើរោគវិនិច្ឆ័យរកឃើញថា មានជម្ងឺមហារីកឆ្អឹង ក្នុងភ្លៅរបស់គាត់ ពេលនោះគាត់ត្រូវដើរ ដោយប្រើឈើច្រត់ជាជំនួយ អស់រយៈពេលជាងមួយឆ្នាំ។ ការរៀនដើរដោយប្រើឈើច្រត់ បានបណ្តាលចិត្តគាត់ឲ្យយល់អំពីសារៈសំខាន់នៃការបន្ថយល្បឿន ក្នុងដំណើរជីវិតរបស់គាត់។ បានជាគាត់មានប្រសាសន៍ថា “ការបន្ថយល្បឿន បានក្លាយជាមេរៀនមួយសំខាន់បំផុត ដែលខ្ញុំរៀន បាន ពីបទពិសោធន៍របស់ខ្ញុំ។” ក្រោយពេលព្រះរំដោះរាស្រ្តរបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ព្រះអង្គបានប្រទានក្រឹត្យវិន័យទាំង១០ប្រការ ដល់ពួកគេ ដែលក្នុងនោះ មានក្រឹត្យវិន័យទី៤ ដែលបណ្ដាលឲ្យពួកគេបន្ថយល្បឿន ដោយបង្អង់សិន ដើម្បីរំពឹងគិតអំពីព្រះអង្គ និងអំពីពិភពលោកនេះ។ ក្រឹត្យវិន័យទីបួន បានបង្គាប់ពួកអ៊ីស្រាអែលឲ្យមានការឈប់សម្រាក ដែលផ្ទុយគ្នាស្រឡះពីការធ្វើជាទាសករ នៅក្រោមនឹមត្រួតត្រារបស់ស្ដេចផារ៉ោន ដែលកាលនោះ គេបានបង្ខំពួកគេឲ្យធ្វើការដោយគ្មានថ្ងៃឈប់សម្រាក។ ក្រឹត្យវិន័យមួយនេះ បានបង្គាប់រាស្រ្តរបស់ព្រះ ឲ្យញែកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ចេញ ដើម្បីនឹកចាំអំពីការសំខាន់ៗជាច្រើនដូចជា : ព្រះរាជកិច្ចរបស់ព្រះក្នុងការបង្កើតរបស់សព្វសារពើរ(លោកុប្បត្តិ ២:២) ការរំដោះពួកគេចេញពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់ទំនងរបស់ពួកគេជាមួយព្រះ (ចោទិយកថា ៦:៤-៦) និងការដែលពួកគេត្រូវការការសម្រាកយកកម្លាំងឡើងវិញ ដោយផ្ទាល់ខ្លួន(និក្ខមនំ ៣១:១២-១៨)។ ព្រះមិនបានប្រទានថ្ងៃឈប់សម្រាក…
Read article