ក្នុងពេលម៉ោងនេះ
មានមនុស្សជាច្រើន បានស្គាល់សម្លេងរោទ៍ដ៏ពិរោះអស្ចារ្យនៃនាឡិកាធំរបស់សង្កាត់វេសមីនស្ទ័រ ក្នុងទីក្រុងឡុងដ៍ ដែលគេបានហៅនាឡិកាយក្សនោះថា ប៊ីក ប៊ែន។ តាមការពិត អ្នកខ្លះក៏មាននាឡិកានៅក្នុងផ្ទះ ដែលបន្លឺសម្លេងរោទ៍តាមម៉ោង ដូចនាឡិការប៊ីក ប៊ែនផងដែរ។ ជាយូរមកហើយ គេយល់ថា សម្លេងរ៉ោទ៍របស់នាឡិកាធំមួយនោះ ត្រូវបានដកស្រង់ចេញពីទំនុកភ្លេងនៃបទដែលមានចំណងជើងថា ព្រះមែស៊ី ដែលលោកហេនដេល(Handel)បាននិពន្ធ។ ហើយទំនុកច្រៀង ដែលគេបានឆ្លាក់ជាប់ នៅក្នុងបន្ទប់របស់នាឡិកា ប៊ីក បែន មានអត្ថន័យពិសេស ដែលនិយាយទាក់ទងនឹងពេលវេលា យ៉ាងដូចនេះថា : ក្នុងពេលម៉ោងនេះ សូមព្រះអង្គ ដឹកនាំទូលបង្គំ ហើយសូមអំណាចចេស្តាព្រះអង្គជួយ កុំឲ្យមានជើងណាមួយរអិលដួលឡើយ។ ទំនុកច្រៀងនេះជាការរំឭកដ៏ល្អមួយ ដើម្បីឲ្យយើងនឹកចាំថា យើងត្រូវការការដឹកនាំរបស់ព្រះជានិច្ច។ ស្ដេចដាវីឌបានជ្រាបថា ទ្រង់ត្រូវការការដឹកនាំជាដរាបរាល់ថ្ងៃ ខណៈដែលទ្រង់ត្រូវប្រឈមមុខនឹងការលំបាកនៅក្នុងជីវិត។ ក្នុងកណ្ឌគម្ពីរ ទំនុកដំកើងជំពូក ២៥ ទ្រង់មានបន្ទូលថា “សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្តីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្រ្គោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ(ខ.៥)។ សេ្តចដាវីឌចង់ធ្វើជាអ្នកដើរតាមព្រះ ដែលចំហរចិត្តទទួលការបង្រៀន ដូចនេះ ទ្រង់ក៏បានមើលទៅព្រះដ៏ជួយសង្រ្គោះរបស់ទ្រង់ ដើម្បីឲ្យព្រះអង្គដឹកនាំ។ ទ្រង់មានបំណងចង់ពឹងផ្អែកលើព្រះ ដោយសេចក្តីជំនឿ ពេញមួយថ្ងៃ។ សូមយើងមានបំណងចិត្តដូចនេះផងដែរ។…
Read article