September 12, 2015

You are here:
អំណាចដែលមានគុណប្រយោជន៍

កីឡា​ប្រដាល់ និង​ការ​ប្រកួត​កម្លាំង សុទ្ធ​តែមា​នល​ក្ខណៈ​ពិសេស​​ដូចគ្នា។​ ក្នុងព្រឹត្តិកា​រណ៍នៃ​កា​រប្រកួត កីឡា​ករ​នីមួយៗ​ បាន​បញ្ចេញសមត្ថ​ភាព​រៀង​ៗ​ខ្លួន ក្នុង​គោលបំ​ណង​ដើម្បីប​ង្ហាញថា​ នរណាមា​នកម្លាំង​ខ្លាំង​ជាង​គេ។ វាមិ​នខុ​សពី​ការ​​ប្រកួត​កាច់ដៃ​ឡើ​យ គេ​ប្រកួត​គ្នា ដើម្បី​ឲ្យដឹ​ង​ថា នរណាមា​ន​កម្លាំង​ដៃ​ខ្លាំង​ជាង​គេ។ យ៉ាងណា​មិញ​ លក្ខណៈពិ​សេ​ស​របស់​ព្រះ គឺជា​កា​រ​ដែល​ព្រះអង្គ​មាន​អំណាច​គ្រប់​ចេស្តា។ ប៉ុន្តែ តើ​​ព្រះ​អង្គ​បង្ហាញ​​កម្លាំង​​របស់​​ព្រះអ​ង្គ​ ដោយ​​របៀប​​ណា? ព្រះ​អង្គ​​មិ​ន​បង្ហាញ​ចេស្តារ​បស់ព្រះ​​អង្គ ​ដោយ​រៀប​ចំ​ហ្វូង​ផ្កាយ​កាឡាក់​ស៊ីឡើ​ង​វិញ ​នៅ​​ចំ​​ពោះ​មុខ​​យើង ឬ​ដោយ​ផ្លាស់ប្ដូរពណ៌របស់​ព្រះអាទិត្យ​មួយ​ពព្រិច​ភ្នែក ឬក៏​ធ្វើ​​ឲ្យ​ផ្លេក​​បន្ទោរ​បញ្ចេញ​ពន្លឺ​នៅ​នឹង​មួយក​ន្លែង​ឡើយ។ ផ្ទុយ​ទៅវិ​ញ ​ព្រះ​​ដែលមាន​ក្តីស្រ​ឡាញ់ និង​ក្តី​អាណិត​ចំពោ​មនុស្សដែ​ល​ត្រូវ​ការ​ជំនួយ ដូច​ជាយើ​ង ព្រះ​អង្គ​​បា​នស​ម្រេច​ព្រះទ័យ “ដើម្បីនឹ​ង​សំ​ដែង​​​ព្រះ​ចេស្ដា ​ជួយ​​ដល់​អ​ស់​អ្ន​ក​ណា​​ដែល​​មាន​ចិត្ត​ស្មោះត្រ​ង់​​ចំពោះទ្រង់​វិញ”(២របាក្សត្រ ១៦:៩)។ ព្រះ​គម្ពីរ​ទាំងមូ​ល បាន​កត់​ទុក​ជា​ច្រើនដង អំពី​ការ​ដែល​ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ចេស្តារ តាមរ​បៀប​ដូចនេះ​ ដែលរាប់​ចា​ប់តាំ​ង​​ពី​ការ​ដែល​ព្រះអ​ង្គញែ​ក​សមុទ្រ​ក្រហម ​ការ​​​ប្រ​ទា​ន​​នំម៉ាណា​ ដោយការ​អស្ចារ្យ​ក្នុង​វាល​រហោ​ស្ថាន ការចាប់​កំណើត​​ដ៏​​អស្ចារ្យ​​​ពី​ស្រ្តី​​ព្រហ្មចារី រហូតដ​ល់កា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ ក្នុង​ការអ​ស្ចារ្យទាំ​ងអ​ស់​នេះ   ព្រះ​ដ៏​​មា​ន​គ្រប់ព្រះ​ចេស្ដា​នៃ​​​យើង​ ទ្រង់បា​នស​ម្រេច​ព្រះទ័យ សម្តែង​​​ព្រះចេ​ស្ដា​រ​បស់​ទ្រង់ ដើម្បីប្រ​ទាន​​ពរ ថែរក្សា និងកា​រពារ​រាស្រ្ត​​របស់​ទ្រង់ ដោយសេ​ចក្តី​ស្រឡាញ់។ ចូរ​យើង​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​ព្រះហឫ​ទ័យ​រីក​រាយ ​ក្នុង​ការ​បង្ហាញ​ព្រះចេ​ស្ដា​ររប​ស់ព្រះ​អង្គ​ ពេល​យើង​ជួប​ការ​ពិបាកក្នុ​ងជី​វិត។ ហើយ​​នៅ​ពេល​​ដែល​ព្រះអង្គសំ​ដែងព្រះ​ចេស្ដា​ ដើម្បី​ជួយ​យើង​ហើយ នោះ​ចូរ​​យើ​ង​កុំ​ភ្លេចថ្វាយ​សិរីល្អ​​ដល់​​ព្រះអង្គ​ឡើយ!–Joe…

Read article