September 13, 2015

You are here:
ឳពុក​ដែលមានគំរូល្អ

នៅ​ពេល​ខ្ញុំ​​គិត​​អំពី​ឳពុក​​របស់​​ខ្ញុំ ខ្ញុំគិ​តដ​ល់ពា​ក្យមួ​យ​ឃ្លា ដែល​ពោល​ថា “គាត់​​មិ​នបា​ន​​ប្រា​ប់​​ខ្ញុំ​ ថា​ត្រូវ​រស់​​នៅ​​របៀប​ណា​​នោះទេ​ គឺ​គាត់​បាន​​រស់​នៅជា​គំរូ ​ឲ្យ​ខ្ញុំ​មើល​​​របៀប​​ដែល​គាត់​​រ​ស់​​នៅវិញ​”។ ក្នុង​អំឡុង​​ពេល​​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បា​នស​ង្កេត​មើល​ឳពុក​​របស់​​ខ្ញុំ ​ដើរ​​ជា​មួយ​​ព្រះ។ គាត់​​បាន​​ចូ​ល​រួម​​​ក្នុងកម្ម​វិ​ធីថ្វា​យ​​បង្គំ​ ​ពេល​ព្រឹក​​នៅ​​ព្រះវិហារ បាន​បង្រៀន​​​​ព្រះ​គម្ពីរ ដល់​​មនុស្ស​ពេញវ័​យ បាន​ជួយ​រាប់​​ប្រាក់ដង្វា​យ ហើយ​​បា​ន​បម្រើ​​ការ​ជា​​ចាស់​ទុំម្នា​ក់។ នៅ​​ក្រៅ​​ព្រះវិហារ គាត់​បាន​និយាយ​ការពារ​ដំណឹងល្អ​ ដោយ​ចិត្ត​ស្មោះត្រ​ង់ និង​អា​ន​​​ព្រះ​គម្ពីរ​។ ខ្ញុំ​​បាន​​ឃើញគាត់​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​​ព្រះអម្ចាស់​ តាម​រយៈកា​រ​ប្រព្រឹត្ត​របស់​គាត់។ ស្ដេច​អេសា​ ​ជា​ស្ដេច​យូដា ដែល​បាន​ធ្វើ​​​ជាគំរូនៃ​ការ​គោរពប្រតិ​​បត្តិ​ព្រះ​ក្នុង​ការ​រស់​នៅ(២របាក្សត្រ ១៤:២)។ ទ្រង់​​បានរំលំ​ចោល​​អស់​ទាំ​ងរូប​ព្រះ​​ចេញ​ពី​នគរ​​របស់​ទ្រង់ ក៏​បាន​ស្អាង​អាស​នា​​​នៃ​ព្រះអម្ចាស់​​ឡើង​វិញ ហើយ​​បាន​ដឹក​នាំ​រា​ស្រ្ត​​រប​ស់​ទ្រង់​ ​ឲ្យតាំង​សេ​ចក្ដី​​សញ្ញា​​​ជាមួ​យ​ព្រះ​(១៥:៨-១២)។ បុត្រា​​របស់​ទ្រ​ង់ គឺ​ស្តេចយ៉ូ​សាផា​ត​ បាន​បន្ត​កេរ​ដំណែល​​នេះ ដោយ​ស្វែង​រក“​ព្រះ​នៃ​​ពួក​ព្ធ​យុកោ​​ទ្រង់​ ហើយ​ប្រព្រឹត្ត​​តាម​បញ្ញត្ត​​របស់​ព្រះអង្គ​”(១៧:៤)។ យ៉ូសាផាត​​បាន​បំបា​ត់​​អស់ទាំ​ងការ​ថ្វាយ​បង្គំរូ​បព្រះ​ ចេញពី​ទឹក​ដីរ​បស់​ទ្រង់(ខ.៦) ហើយ​ចាត់​ពួ​ក​​សង្ឃ និង​ពួក​លេវី​​ឲ្យ​ទៅ​ប​ង្រៀន​​ក្រឹត្យ​​វិន័យ​​រប​ស់​ព្រះ​ នៅ​គ្រប់​​អស់​ទាំងទីក្រុង​​នៃ​ស្រុកយូ​ដា(ខ.៧-៩)។ ការដឹកនាំ​រប​ស់ស្តេ​ចយ៉ូ​សាផាត​ មានល​ក្ខណៈមិន​ខុស​ពីកា​រដឹ​កនាំរ​ប​ស់​​​​​​បិតា​ទ្រ​ង់ឡើយ ដោយ​ទ្រង់​​បានយ​ក​គំរូ​តាម​ព្រះបិ​តាយ៉ាង​ស្មោះ​ត្រង់​ ក្នុង​ការ​គោរព​ប្រតិបត្តិ​ព្រះ​។ ប៉ុន្តែ ដែល​សំខាន់​លើស​ពី​នេះ​ទៅទៀ​ត​នោះ គឺស្ដេ​ច​យ៉ូសាផាត​​មាន​ “ចិត្តអរ​សប្បាយ​​ក្នុងអ​ស់​ទាំងផ្លូវ​​នៃ​ព្រះអម្ចាស់”(ខ​.៦)។ ថ្ងៃ​នេះ បើសិ​ន​ជា​​លោក​អ្នក​ចង់​បាន​ឳពុក​​ជា​គំរូ នោះសូម​​​នឹក​ចាំ​ពី​​ព្រះ​វរ​បិតា​​នៃ​អ្នក​​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​តាំង​ចិត្តអ​រសប្បាយ​​ក្នុង​​គ្រប់​ទាំង​ផ្លូវ​​រប​ស់​ព្រះ​អង្គ​ចុះ។—Jennifer Benson Schuldt  

Read article