ការច្រៀងសរសើរ ក្នុងទីសាធារណៈ
ខ្ញុំចូលចិត្តទស្សនាវីដេអូយូធូប(YouTube) ដែលគេបានថតសកម្មភាពរបស់មនុស្សនៅក្នុងកន្លែងលក់អាហារ ក្នុងផ្សាទំនើបមួយកន្លែង ដែលកំពុងតែមានជីវិតប្រព្រឹត្តទៅជាធម្មតា តែមានការរំខាន ពីមនុស្សម្នាក់ដែលស្រាប់តែក្រោកឈរឡើង ហើយក៏ចាប់ផ្តើមច្រៀងបទខ្លី “ហាលេលូយ៉ា” ដោយចិត្តក្លាហាន។ ពេលនោះមនុស្សម្នាក់ៗមានការភ្ញាក់ផ្អើល ពេលដែលបានឃើញមនុស្សម្នាក់ទៀត ក្រោកឈរ ហើយច្រៀងជាមួយគាត់ដែរ បន្ទាប់មក មានមនុស្សម្នាក់ហើយ ហើយម្នាក់ទៀតចូលរួមច្រៀងជាមួយទៀត។ មិនយូរប៉ុន្មាន កន្លែងលក់អាហារមួយនោះ មានឮសម្លេងលាន់រំពង ទៅដោយបទចម្រៀងសរសើរដំកើង ដែលជាស្នាដៃនិពន្ធរបស់លោកហេនដេល(Handel)។ មានក្រុមហ៊ុនចម្រៀងអូប៉េរ៉ាក្នុងតំបន់មួយ បានដាក់អ្នកចម្រៀងរបស់ខ្លួន ក្នុងកន្លែងយុទ្ធសាស្រ្តជាច្រើន ដើម្បីឲ្យពួកគេអាចបញ្ចូលការច្រៀងថ្វាយសិរីល្អដល់ព្រះ ដោយអំណរ ទៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់អ្នកមកទិញអាហារថ្ងៃត្រង់។ ពេលដែលខ្ញុំបានមើលវីដេអូនេះម្តងៗ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ហើយស្រក់ទឹកភ្នែកផង។ ការនេះបានរំឭកខ្ញុំថា ការនាំសិរីល្អព្រះ ចូលទៅក្នុងសកម្មភាពជាធម្មតានៃជីវិតរបស់យើង ដោយរស់នៅឲ្យមានលក្ខណៈសម្បត្តិដូចព្រះគ្រីស្ទ គឺជាការអ្វីដែលព្រះបានត្រាសហៅ ឲ្យយើងធ្វើជាប្រចាំថ្ងៃ។ ចូរយើងគិតអំពីការនាំព្រះគុណព្រះ ចូលទៅក្នុងស្ថានភាពអ្វីមួយ ដែលមានវិញ្ញាណនៃមនុស្សបាត់បង់កំពុងត្រូវការសេចក្តីសង្រ្គោះ។ ចូរយើងគិតអំពីការចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ជាមួយអ្នកដែលកំពុងមានភាពកំសត់។ ឬគិតអំពីការធ្វើជាដៃរបស់ព្រះយេស៊ូវ ដែលជួយជ្រោងមិត្តភ័ក្រ្តដែលកំពុងខ្សោះល្វើយ ពុំនោះទេ ចូរគិតអំពីការនាំសន្តិភាព ចូលទៅក្នុងស្ថាភាពដែលច្របូកច្របល់ និងវឹកវរ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា យើងមានអភ័យឯកសិទ្ធិដ៏ខ្ពស់ និងបរិសុទ្ធ ដែលអាចថ្លែងប្រាប់ពី “សិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់…
Read article