គ្រាប់ពូជនិងដី
ផ្លែល្ពៅយក្ស ពូជឌីល អាត្លង់ទិច ចាយអិន(Dill ‘s Antlantic Giant) មានគ្រាប់ពូជដ៏ល្បីល្បាញណាស់ ជាពិសេស សម្រាប់អ្នកដែលចូលចិត្តដាំល្ពៅ។ ពូជល្ពៅយក្សនេះ មានដើមកំណើត ក្នុងកសិដ្ឋានបែបគ្រួសារមួយកន្លែង ក្នុងតំបន់ជាប់មហាសមុទ្រអាត្លង់ទិច ក្នុងប្រទេសកាណាដា ហើយគេបានយកគ្រាប់របស់វា ទៅដាំ ទទួលបានផ្លែល្ពៅយក្ស ដែលបំបែកឯកត្តកម្មទូទាំងពិភលោក។ ក្នុងឆ្នាំ ២០១១ មានផ្លែល្ពៅមួយផ្លែ ដែលគេបានដាំ ក្នុងរដ្ឋគើបេក ប្រទេសកាណាដា បានបំបែកឯកត្តកម្មថ្មី ដោយសារវាមានទម្ងន់៨២៥គីឡូក្រាម។ ផ្លែល្ពៅនោះធំណាស់ បានជាគេអាចយកវា ទៅធ្វើនំផាយ បាន១ពាន់ដុំ។ ពេលអ្នកកាសែតសួរកសិករ ដែលជាម្ចាស់ផ្លែល្ពៅនេះ ពីរបៀបដែលគាត់អាចដាំល្ពៅ ឲ្យមានផ្លែធំយ៉ាងនេះ គាត់ក៏បានឆ្លើយប្រាប់ថា វាអាស្រ័យទៅលើដីដែលគាត់ដាំល្ពៅនោះ។ ល្ពៅនោះជាពូជល្ពៅយក្ស តែយើងត្រូវជ្រើសរើសដីសម្រាប់ដាំ ឲ្យបានត្រឹមត្រូវ ពុំនោះទេ ល្ពៅមិនអាចលូតលាស់ចេញផ្លែបានល្អដូចនេះឡើយ។ ព្រះអម្ចាស់យេស៊ូវ បានមានបន្ទូលពិពណ៌នា ដោយប្រៀបធៀបប្រភេទខុសគ្នានៃដី ទៅនឹងចិត្តរបស់មនុស្សដែលឆ្លើយតប ចំពោះព្រះបន្ទូលព្រះ(ម៉ាថាយ ១៣)។ មានគ្រាប់ពូជខ្លះត្រូវសត្វបក្សីស៊ីជាចំណី ខ្លះបានចាប់ផ្តើមដុះ តែត្រូវបន្លាខ្ទប់ជិត ហើយខ្លះទៀតបានដុះយ៉ាងឆាប់រហ័ស តែគ្មានដីសម្រាប់ឲ្យវាលូតលាស់បន្តទៀត។ តែគ្រាប់ពូជដែលធ្លាក់ នៅលើដីល្អ…
Read article