October 15, 2015

You are here:
ក្តីស្រមៃកាលនៅក្មេង

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ឲ្យ​សិស្ស​ថ្នាក់​ទី​៥ ត្រៀម​សំណួរ​ជា​ច្រើន សម្រាប់​​សួរ​ព្រះយេ​ស៊ូវ ដោយ​​ឧបមា​​ថា បើ​ព្រះ​អង្គ​​​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ ដល់​ពួក​គេម្នា​ក់​ៗ ក្នុង​សប្តាហ៍​ក្រោយ តើ​ពួក​គេ​នឹង​មាន​សំណួរ​អ្វី​ខ្លះ? ខ្ញុំ​​ក៏​បា​​ន​​​​ប្រាប់​​មនុស្ស​​ពេញ​វ័​​យ​​មួយ​ក្រុម ឲ្យ​ត្រៀម​សំណួរ​ដូច​នោះ​ផង​ដែរ​។ ក្រោយ​មក ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ដឹង​ថា សំណួរ​របស់​មនុស្ស​ទាំង​ពីរ​ក្រុម​នោះ ពិត​ជា​ខុស​គ្នាឆ្ងា​យ​ណាស់​។ សំណួរ​របស់​ក្មេង​ៗ មាន​ចាប់​តាំង​​ពីសំ​ណួរដែ​ល​គួរ​ឲ្យ​ចង់​ស្តាប់ រហូត​ដល់​សំណួរ​ដ៏​សោក​សៅ ដែល​មាន​ដូច​ជា : “ពេល​ដែល​យើង​បាន​នៅ​នគរ​ស្ថាន​សួគ៌ តើយើង​នឹង​បាន​ស្លៀករូ​ប​ពណ៌​សរ ហើយ​អង្គុយ​ច្រៀងស​រសើរ​ដំកើង ពេញ​មួយ​ថ្ងៃ​ឬទេ?” តើ​ទូល​បង្គំ​នឹង​បាន​ជួប​កូន​ឆ្កែ​របស់​ទូលប​ង្គំ នៅ​ស្ថាន​សួគ៌​ឬ​ទេ? តើ​លោក​ណូអេ បាន​ដាក់​សត្វ​ត្រីបាឡែន​នៅ​ខាង​ក្នុង ​ឬ​នៅ​ខាង​ក្រៅទូ​ក? តើ​តា​របស់​ទូល​បង្គំដែល​កំពុង​នៅ​ស្ថាន​សួគ៌ ​​សុខ​សប្បាយ​ជាទេ​?   បន្ទាប់​ពីបា​ន​អាន​សំណួរ​របស់​ក្មេង​ៗ​ទាំង​នោះហើ​យ ខ្ញុំ​ក៏បា​ន​សន្និ​ដ្ឋាន​ថា ពួក​គេ​បាន​ចោទ​សួរ​សំណួរ​ ដោ​យមិ​ន​បាន​សង្ស័យ​ឡើយ​ថា នគរ​ស្ថានសួ​គ៌​មាន​ពិត​មែន​ឬ​អត់ ឬ​សង្ស័យ​ថា ព្រះ​ពិត​ជាបា​ន​ធ្វើកា​រអ​ស្ចារ្យ​មែន​ឬ​អត់​។ តែមនុស្ស​ធំ​វិញ​បាន​សួរ​នូវ​សំណួរ​ ខុ​សពី​ក្មេង​ៗទាំង​ស្រុង​ថា : “ហេតុ​អ្វី​បាន​ជាកា​រ​អាក្រក់​កើត​ឡើង ចំពោះ​មនុស្ស​ល្អ? ​តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ទូល​បង្គំ​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ពិត​ជា​ស្តាប់​ការ​អធិ​ស្ឋាន​របស់​ខ្ញុំ​មែន​? ហេតុ​អ្វី​បាន​ជា​មាន​ផ្លូវ​តែ​មួយ ទៅ​កាន់​នគរស្ថា​ន​សួគ៌? ហេតុ​អ្វី​បាន​ជា​ព្រះដែ​ល​មាន​ក្តី​ស្រឡាញ់ អនុញ្ញាត​ឲ្យ​សោក​នាដ​កម្ម​នេះកើតឡើ​ង ​ចំពោះ​ទូល​បង្គំ?” ជីវិត​របស់​ក្មេង​ៗ ច្រើន​តែ​រស់​នៅ ដោយគ្មា​ន​ការ​រំខា​ន​ពីការ​ខ្វល់​ខ្វាយ…

Read article