គ្រាប់​ពូជ​និង​ដី

ផ្លែ​ល្ពៅយ​ក្ស ពូជ​ឌីល អាត្លង់ទិច ចាយអិន(Dill ‘s Antlantic Giant) មាន​គ្រាប់ពូជ​ដ៏​ល្បី​ល្បាញ​ណាស់ ជា​ពិសេស   សម្រា​ប់អ្ន​កដែ​ល​ចូលចិត្ត​ដាំ​ល្ពៅ។   ពូជ​ល្ពៅយក្ស​​នេះ មាន​ដើម​កំណើត ក្នុង​កសិដ្ឋា​ន​បែប​គ្រួសារ​មួយ​កន្លែង ក្នុង​តំបន់​ជាប់​មហា​សមុទ្រ​អាត្លង់ទិ​ច ក្នុង​ប្រទេស​កាណាដា ហើយ​គេ​បាន​យក​គ្រាប់​រប​ស់វា​ ទៅ​ដាំ ទទួល​បាន​ផ្លែ​ល្ពៅយក្ស ដែល​បំបែក​ឯកត្ត​កម្មទូទាំង​ពិភលោក។ ក្នុង​ឆ្នាំ ២០១១ មាន​ផ្លែ​ល្ពៅ​មួយ​ផ្លែ ដែល​គេ​បាន​ដាំ ក្នុង​រដ្ឋ​គើបេក ប្រទេស​កាណាដា បាន​បំបែក​ឯកត្ត​កម្ម​ថ្មី ដោយសារ​វាមា​ន​ទ​ម្ងន់​៨២៥​គីឡូ​ក្រាម។ ផ្លែល្ពៅ​នោះ​ធំ​ណាស់ បាន​ជា​គេអាច​យក​វា ទៅ​ធ្វើ​នំផាយ បាន​១​ពាន់​ដុំ។

ពេល​អ្នក​កាសែត​សួរ​កសិករ​ ដែល​ជាម្ចា​ស់​ផ្លែល្ពៅនេះ​ ពី​របៀប​ដែល​គាត់អាច​ដាំ​ល្ពៅ ឲ្យ​មាន​ផ្លែ​ធំយ៉ាង​នេះ គាត់​ក៏បាន​ឆ្លើយ​ប្រាប់​ថា វាអា​ស្រ័យ​ទៅ​លើ​ដី​ដែល​គាត់​ដាំល្ពៅ​នោះ​។ ល្ពៅ​នោះ​ជាពូជ​ល្ពៅ​យ​ក្ស តែ​យើង​ត្រូវ​ជ្រើស​រើស​ដី​សម្រាប់​ដាំ ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​ទេ ល្ពៅ​មិន​អាច​លូត​លាស់​ចេញ​ផ្លែ​បាន​ល្អ​ដូច​នេះ​ឡើយ។

ព្រះ​អម្ចាស់​យេស៊ូវ បាន​មាន​បន្ទូល​ពិពណ៌នា ដោយ​ប្រៀប​ធៀប​ប្រភេទ​ខុស​គ្នា​នៃដី​ ទៅនឹ​ង​​ចិត្ត​របស់​មនុស្ស​​ដែល​ឆ្លើយត​ប ចំពោះ​ព្រះ​បន្ទូល​ព្រះ​(ម៉ាថាយ ១៣)។ មាន​គ្រាប់​ពូជ​ខ្លះ​ត្រូវស​ត្វ​បក្សីស៊ី​ជា​ចំណី ខ្លះបា​ន​ចាប់​ផ្តើ​ម​ដុះ តែ​ត្រូវ​បន្លា​ខ្ទប់​ជិត ហើយ​ខ្លះទៀត​បាន​ដុះ​យ៉ាងឆា​ប់រ​ហ័ស តែ​គ្មាន​ដី​សម្រាប់​ឲ្យ​វាលូតលា​ស់​បន្តទៀ​ត។ តែគ្រាប់​ពូជ​ដែល​ធ្លាក់ នៅ​លើដី​​ល្អ “ហើយ​​បង្កើ​ត​ផល​​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០”(ខ.៨)។

យើង​ម្នាក់​​ៗ​ចាំបា​ច់ត្រូ​វសួ​រខ្លួ​នឯ​ង​ថា “តើ​ខ្ញុំ​ជាដី​ប្រភេទ​ណា?” ព្រះ​អម្ចាស់​សព្វ​ព្រះទ័​យ​នឹង​ដាំ​ព្រះប​ន្ទូល​របស់​ព្រះអ​ង្គ ក្នុង​ចិត្ត​របស់យើ​ង ដើម្បីឲ្យយើ​ង​អាចលូ​តលា​ស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ​អង្គ។—Brent Hackett, នាយក​អង្គ​ការ​នំម៉ាណា​ប្រចាំ​ថ្ងៃ​កាណាដា

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles