យុទ្ធនាការ
ជារៀងរាល់ឆ្នាំ យុវជន ក្នុងសហគមន៍របស់យើង បានចូលរួម នៅក្នុងយុទ្ធនាការ “ធ្វើខ្លួនជាមនុស្សល្អ” ដែលបង្កើតឡើង ដោយអង្គការសុខភាពផ្លូវចិត្តមួយ។ ក្នុងកម្មវិធីមួយ ក្នុងចំណោមកម្មវិធីដែលគេបានធ្វើឡើង ក្នុងឆ្នាំ២០១២ មានសិស្ស៦ពាន់នាក់ បានឈរតម្រៀបគ្នាបង្កើតជាអក្ស ក្នុងទីលានកីឡារបស់សាលារបស់ពួកគេ ដែលផ្គុំគ្នាជាពាក្យ ប្រែមកថា “ចូរធ្វើជាមនុស្សល្អ”។ មាននាយកសាលាម្នាក់បានមានប្រសាសន៍ថា “យើងចង់ឲ្យសិស្សមករៀន ហើយទទួលចំណេះដឹង ដោយគ្មានការរំខាន ពីការភ័យខ្លាច ឬទុក្ខព្រួយ ឬមានអារម្មណ៍ពិបាក ពេលនៅក្បែរមិត្តភ័ក្ររបស់ខ្លួនឡើយ។ យើងកំពុងខិតខំធ្វើយ៉ាងណា ឲ្យសិស្សទាំងឡាយស្អាងគ្នាទៅវិញទៅមក ជាជាងរុញច្រានគ្នាទម្លាក់”។ សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅក្រុងរ៉ូម មានសេចក្តីស្រឡាញ់ឲ្យបានមួយកំរិតទៀត។ នៅសម័យនោះ អ្នកដែលមានជំនឿខ្លាំង និងអ្នកមានជំនឿខ្សោយ បានថ្កោលទោសគ្នា ហើយបង្ហាញចេញនូវសេចក្តីសម្អប់ ចំពោះគ្នាទៅវិញទៅមក(រ៉ូម ១៤:១-១២)។ ពួកគេស្អប់គ្នាទៅវិញទៅមក ពេលដែលពួកគេប្រកែកគ្នា អំពីម្ហូបអាហារ ដែលត្រូវឬមិនត្រូវបរិភោគ(ខ.២-៣) និងអំពីពិធីបុណ្យ ដែលពួកគេគួរតែប្រារព្ធធ្វើ(ខ.៥-៦)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេថា “ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ”(ខ.១៩)។ ពេលនោះ គាត់បានរំឭកពួកគេថា ពួកគេគួរមានចិត្ត ដែលចង់ផ្គាប់ចិត្តអ្នកដទៃ មិនមែនខំផ្គាប់ចិត្តខ្លួនឯងទេ។…
Read article