ការលះបង់ និងរកឃើញជីវិតរបស់យើង
ពេលអ្នកម្តាយថេរីសាទទួលមរណៈភាព ក្នុងឆ្នាំ១៩៩៧ មនុស្សម្នាមានការស្ងើចសរសើរជាថ្មីម្តងទៀត ចំពោះការបម្រើ ដោយការបន្ទាបខ្លួន ដែលគាត់មានចំពោះព្រះគ្រីស្ទ និងចំពោះជនទុរគត។ គាត់បានចំណាយពេល៥០ឆ្នាំ នៅក្នុងការបម្រើដល់អ្នកក្រ អ្នកជម្ងឺ ក្មេងកំព្រា និងអ្នកដែលជិតស្លាប់ តាមរយៈបេសកកម្មមនុស្សធម៌ ក្នុងក្រុងកាល់គូកាត់តា ប្រទេសឥណ្ឌា។ បន្ទាប់ពីអ្នកកាសែតជនជាតិអង់គ្លេសឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បានសម្ភាសគាត់ យ៉ាងល្អិតល្អន់ហើយ គាត់បានសរសេរក្នុងអត្ថបទកាសែតថា “ថ្ងៃនេះ ខ្ញុំបានធ្វើការសម្ភាសជាច្រើន ដើម្បីស្វែងយល់អំពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ គឺហាក់ដូចជាការស្វែងរករបស់អ្វីម្យ៉ាង ដែលដូចជាការស្វែងរកលេខឆ្នោតរង្វាន់ធំជាដើម បន្ទាប់មក ខ្ញុំក៏បានរកឃើញអត្តសញ្ញាណ ដែលគួរឲ្យចង់បាន និងរក្សាទុក។ ជាការពិតណាស់… កាលណាគេប្រើវាកាន់តែច្រើនប៉ុណ្ណា គេទទួលបានផលល្អកាន់តែច្រើនប៉ុណ្ណោះដែរ។ ដូចនេះ អ្នកម្តាយថេរីសា ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គាត់បានក្លាយជាមនុស្សមានប្រយោជន៍ ចំពោះមនុស្សជាតិ។ ខ្ញុំមិនដែលបានជួបមនុស្សណាម្នាក់ ដែលគួរឲ្យចង់ចាំទុកក្នុងចិត្ត ដូចគាត់ឡើយ”។ ខ្ញុំជឿថា មានមនុស្សជាច្រើនមានការភ័យខ្លាច ចំពោះការអ្វីដែលនឹងកើតឡើង នៅពេលដែលខ្លួនស្តាប់បង្គាប់ តាមព្រះបន្ទូលរបស់យេស៊ូវ ដែលបានបង្គាប់យើងថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ…
Read article