ការកើតជាថ្មី

លោក​គ្រីស ស៊ីមសិន(Chris Simpson) ធ្លាប់​រស់​នៅក្នុ​ង​ជី​វិត   ដែល​ពេញ​ដោយ​សេចក្តី​សម្អប់។ បន្ទាប់​ពី​កូន​ដំបូង​របស់​គាត់បា​នបា​ត់​បង់​ជីវិត គាត់មា​នកា​រភ័ន្ត​ច្រឡំ ហើយមា​ន​សេចក្តី​កំហឹង​ក្នុង​ចិត្ត។ គាត់បា​នប​ញ្ចេញកំ​ហឹង​នោះ ដាក់​ជាតិ​សាសន៍​ផ្សេង​ៗ ហើយ​នៅ​លើខ្លួ​ន​គាត់មាន​សាក់រូប​​ ដែល​​បង្ហាញ​​​ពីសេ​​ច​ក្តី​​សម្អប់​។ តែ​បន្ទា​ប់​ពីលោ​កស៊ី​មសុ​ន ​បាន​ស្តាប់​កូន​ប្រុស​របស់​គាត់ និយាយ​ត្រាប់​តាម​សេចក្តី​កំហឹង​របស់​ខ្លួន ​គាត់​ក៏​បាន​ដឹង​ខ្លួន​ថា គាត់​ចាំបា​ច់​ត្រូវ​កែ​ប្រែច​រិក​របស់​គាត់។ គាត់​ក៏បា​ន​មើល​ខ្សែ​ភាព​យន្ត​រប​ស់គ្រី​ស្ទប​រិស័ទ ដែលនិ​យាយ​អំពី​សេចក្តី​ក្លាហាន ហើយក៏​បា​នចា​ប់​ផ្តើម​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហា​រ។ រយៈ​ពេល​១​ខែក្រោ​យម​ក គាត់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ។ សព្វ​ថ្ងៃនេះ​ លោក​ស៊ីមសិន បា​ន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​បាន​លះ​បង់​សេចក្តី​សម្អប់រ​បស់​គាត់ ដែល​ក្នុង​នោះ ​គាត់​បាន​ឲ្យ​គេល​ប់រូ​បសាក់​របស់​គា​ត់ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​ឈឺសា​​ច់ និង​ចំណាយ​អស់​លុយ​ច្រើន។

យ៉ាងណា​មិ​ញ សាវ័​ក​ប៉ុល​ក៏​ធ្លាប់​បាន​ស្គាល់កា​រ​ផ្លាស់​ប្រែ​ ដ៏​ជ្រាល​ជ្រៅ​ប្រភេទ​នេះ​ផង​ដែរ។ កាល​ពី​មុន គាត់​ស្អប់​ព្រះ​យេស៊ូវ ហើយ​បានធ្វើទុ​កបៀ​ត​បៀន​អ្ន​ក​ដើរ​តាម​ព្រះ​អង្គ(កិច្ចការ ២២:៤-៥ ១កូរិនថូស ១៥:៩)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេ​ស៊ូវ ហើយ​មាន​ការ​ប្រកបខា​ង​វិញ្ញាណ​ជា​មួយ​ព្រះ​អង្គ​(កិច្ចការ ៩:១-២០) ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ​ទាំង​ស្រុង ធ្វើ​ឲ្យគា​ត់​វាយ​តម្លៃ​ជីវិ​ត​របស់​គាត់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើកា​រ​អ្វី​ដែលព្រះ​យេស៊ូវ​បាន​សម្រេច នៅលើ​​ឈើ​ឆ្កាង។ ការ​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ​បាន​ធ្វើឲ្យសាវ័ក​ប៉ុល ​​ក្លាយ​​ជាម​នុស្ស​ថ្មី​ម្នាក់​។ ជីវិត​ចាស់​ដែល​មាន​អំពើ​បាប សេចក្តីស្លាប់ និង​ភាព​អាត្មានិយ​ម ក៏​បាន​កន្លង​បា​ត់ទៅ​ ហើយ​ការ​ចាប់​ផ្តើម​ជា​ថ្មី ការ​តាំង​សញ្ញា​ថ្មី ការ​មាន​ទស្សន​វិស័យ និង​ការ​រស់​នៅ​បែប​ថ្មី​ក៏ចាប់​ផ្តើម​មាន ក្នុង​ជីវិ​ត​គាត់។​

ការ​ដើរ​តាម​ព្រះយេ​ស៊ូវ​មិន​គ្រាន់​តែ​ជាការ​​ចាប់​ផ្តើម​ជីវិត​ថ្មីទេ​ តែ​ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី ក្រោម​ការ​ដឹក​នាំរ​បស់​ម្ចាស់​ថ្មី។—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles