ការរង់ចាំព្រះអម្ចាស់
សព្វថ្ងៃនេះ នៅក្នុងការទំនាក់ទំនង មានមធ្យោយបាយបញ្ជូនសារដ៏ឆាប់រហ័សជាច្រើន ប៉ុន្តែ ជាញឹកញាប់ យើងមិនទទួលបាននូវការឆ្លើយតបមកវិញភ្លាមៗទេ បានជាជួនកាល ការខ្វះការអត់ធ្មត់នៅក្នុងការរង់ចាំទទួលចម្លើយពីគេមកវិញ អាចនាំឲ្យគេធ្វើការអ្វីដែលគួរឲ្យអស់សំណើច។ មានមនុស្សម្នាក់ដែលខ្ញុំស្គាល់ បានផ្ញើសារអេឡិចត្រូនិច(អ៊ីមេល) ទៅកាន់ភរិយារបស់គាត់ ហើយបន្ទាប់មក គាត់ក៏ទូរស័ព្ទទៅកាន់នាងតែម្តង ដោយសារគាត់មិនអាចរង់ចាំនាងផ្ញើសារតបមកវិញ! ជួនកាល យើងមានអារម្មណ៍ថា ព្រះបានបោះបង់ចោលយើង ពេលដែលព្រះអង្គមិនបានឆ្លើយតបការអធិស្ឋានរបស់យើងភ្លាមៗ។ ជាញឹកញាប់ អាកប្បកិរិយ៉ារបស់យើង នៅក្នុងការអធិស្ឋាន ហាក់ដូចជាកំពុងទូលដល់ព្រះថា “ឱព្រះអង្គអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ!”(ទំនុកដំកើង ១៤៣:៧) ប៉ុន្តែ ការរង់ចាំការឆ្លើយតបរបស់ព្រះអម្ចាស់ អាចជួយឲ្យយើងមានជំនឿកាន់តែរឹងមាំ។ ស្តេចដាវីឌបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរង់ចាំឡើងធ្វើស្តេច និងរត់គេចពីសេចក្តីក្រោធរបស់ស្តេចសូល។ ស្តេចដាវីឌបានសរសេរថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយនៅក្នុងបទគម្ពីរទំនុកដំកើងមួយទៀត ទ្រង់បានលើកទឹកចិត្តយើង យ៉ាងដូចនេះថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បាន … ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(៤០:១-២)។ ការរង់ចាំនេះ បាននាំឲ្យស្តេចដាវីឌក្លាយជា “មនុស្សដែលខំធ្វើតាមព្រះទ័យរបស់ព្រះ”(កិច្ចការ ១៣:២២…
Read article