ជំពូកចុងក្រោយ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់មានទម្លាប់អានសៀវភៅ តាមរបៀបចម្លែកខុសគេ។ ពេលនាងអានសៀវភៅរឿងប្រលោមលោកបែបរន្ធត់ នាងចូលចិត្តអានជំពូកចុងក្រោយមុនគេ។ នាងប្រាប់ខ្ញុំថា មូលហេតុដែលនាងមានទម្លាប់អានដូចនេះ គឺដោយសារនាង “មិនចង់មានចិត្តថប់បារម្ភ នៅក្នុងការអាន”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងប្រហែលជាមានចិត្តថប់បារម្ភ អំពីហេតុការណ៍ដែលអាចកើតឡើងចំពោះយើង នៅពេលអនាគត ប៉ុន្តែ ព្រះបានអនុញ្ញាតឲ្យយើងដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងនៃជីវិតរបស់យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួបភាពជ្រួលច្របល់ ហើយមានចិត្តស្ងប់ ពេលជួបគ្រោះមហន្តរាយ។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីរ ភីលីព ៤:៥ សាវ័កប៉ុលបានហៅអាកប្បកិរិយ៉ាដូចនេះថា “សេចក្តីសំឡូត”។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរនេះ សំដៅទៅលើ “ការមានសន្តិភាពក្នុងចិត្ត ពេលស្ថិតក្រោមសំពាធអ្វីមួយ” ដែលជាភាពស្ងប់រម្ងាប់ និងជាកម្លាំងដែលយើងប្រើ ពេលយើងជួបស្ថានភាពដែលធ្វើឲ្យមានការថប់បារម្ភ ក្នុងការរស់នៅ។ នគរទាំងឡាយអាចរលំរលាយ មិត្តភ័ក្រអាចលែងទុកចិត្តគ្នា ពួកជំនុំអាចជួបការបែបបាក់ ទឹកសមុទ្រអាចជន់ជោរឡើង ហើយភ្នំទាំងឡាយអាចកក្រើករំពើក ប៉ុន្តែ យើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ តើធ្វើដូចម្តេច ឲ្យយើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន? យើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន ដោយនឹកចាំថា “ព្រះអម្ចាស់ជិតយាងមកហើយ”(ភីលីព ៤:៥)។ ព្រះអម្ចាស់នៃយើងកំពុងឈរនៅខាងក្រៅ ដោយត្រៀមខ្លួនទំលាយទ្វារចូល ហើយកែរប្រែអ្វីៗឲ្យត្រឹមត្រូវឡើងវិញ។ ពេលនោះ លោកិយនេះ និងបញ្ហាទាំងឡាយប្រែក្លាយជានគររបស់ព្រះអម្ចាស់នៃយើង ហើយ…
Read article