December 3, 2015

You are here:
សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​ បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ…

Read article