ការប្រកួតឲ្យអំណោយ
ក្នុងរដូវកាលនៃបុណ្យណូអែល មានការផ្សាយពាណិជ្ជកម្មមួយ តាមទូរទស្សន៍ដែលខ្ញុំចូលចិត្តទស្សនា ដែលនិយាយអំពីអ្នកជិតខាងពីរនាក់ ដែលកំពុងប្រកួតប្រជែងគ្នាជាលក្ខណៈមិត្តភាព ដើម្បីឲ្យដឹងថា ក្នុងចំណោមអ្នកទាំងពីរ តើនរណាអាចនាំមកនូវភាពរីករាយនៃបុណ្យណូអែលច្រើនជាងគេ។ ដូចនេះ អ្នកទាំងពីរក៏បានសង្កេតមើលគ្នាទៅវិញទៅមក ខណៈពេលដែលពួកគេកំពុងតុបតែងផ្ទះ និងដើមឈើ ដោយភ្លើងពណ៌ដ៏ស្រស់ស្អាតរៀងៗខ្លួន។ បន្ទាប់មក ពួកគេម្នាក់ៗបានតុបតែងលម្អផ្ទះរបស់ខ្លួន ជាបន្ថែមទៀត ដើម្បីឲ្យមានភាពស្រស់ស្អាតជាងផ្ទះរបស់គូរប្រកួត។ ហើយពួកគេក៏បានចាប់ផ្តើមប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាឲ្យអំណោយទៅអ្នកជិតខាងខ្លួនបានច្រើនជាងគេ ដោយរត់ចុះឡើងៗ ហើយចែកអំណោយឲ្យគេ យ៉ាងសប្បាយរីករាយ។ រាស្រ្តរបស់ព្រះមិនប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាចេះលះបង់ច្រើនជាងគេនោះទេ ប៉ុន្តែ ព្រះអង្គបានត្រាស់ហៅយើង ឲ្យ “ត្រៀមខ្លួនជានិច្ច ដើម្បីចែកទានដោយសុធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាងទៀត លោកសាវ័កប៉ុលក៏បានបង្រៀនពួកជំនុំក្រុងកូរិនថូសឲ្យ “ធ្វើតាមដែលសំរេចក្នុងចិត្ត មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។ ក្នុងរដូវកាលនៃបុណ្យណូអែល ពេលដែលយើងឲ្យអំណោយដល់អ្នកដទៃ សូមយើងនឹកចាំ អំពីភាពសប្បុរស ដែលព្រះមានចំពោះយើង ក្នុងការដែលព្រះអង្គបានថ្វាយព្រះរាជបុត្រាតែមួយ មកជាអំណោយដល់យើង។ លោករេយ ស្តេតមិន(Ray Stedman) បានមានប្រសាសន៍ថា “ព្រះយេស៊ូវបានលះចោលភាពសម្បូរសប្បាយរបស់ព្រះអង្គ ហើយយាងចុះមករកស្នាព្រះហស្តរបស់ព្រះអង្គ ដោយចាប់កំណើត និងរស់នៅក្នុងភាពក្រីក្រ…
Read article