សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ
នៅកន្លែងធ្វើការ ខ្ញុំតែងតែរកឱកាសនាំមិត្តរួមការងារឲ្យជឿព្រះ។ ការនេះបាននាំឲ្យខ្ញុំយល់ថា ខ្ញុំមានអភ័យឯកសិទ្ធិ នៅក្នុងការសន្ទនាជាមួយមនុស្សដែលមានទស្សនៈផ្សេងៗគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនព្រមទទួលជឿលើព្រះយេស៊ូវឡើយ។ ខ្ញុំបានរកឃើញឧបស័គ្គបីយ៉ាង ដែលរារាំងមិនឲ្យពួកគេជឿលើព្រះគ្រីស្ទ ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មូលហេតុទីមួយ ដែលពួកគេមិនទទួលជឿព្រះ គឺមិនមែនដោយសារពួកគេមិនព្រមជឿថា ព្រះមានមែននេះទេ តែផ្ទុយទៅវិញ គឺដោយសារពួកគេមិនយល់ថា ខ្លួនសក្តិសមនឹងឲ្យព្រះយកព្រះទ័យទុកដាក់ចំពោះខ្លួនទេ។ មូលហេតុទីពីរ ដែលអ្នកខ្លះមិនទទួលជឿព្រះ គឺដោយសារពួកគេជឿថា ខ្លួនមិនសក្តិសមនឹងទទួលការអត់ទោសបាបរបស់ព្រះ។ ត្រង់ចំណុចនេះ បញ្ជាក់ថា មនុស្សយើងច្រើនតែថ្កោលទោសខ្លួនឯង យ៉ាងសាហាវបំផុត។ ចុះចំណែកឯមូលហេតុទីបីវិញ? ត្រង់ចំណុចនេះ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះមិនមានទំនាក់ទំនងជាមួយពួកគេ បើសិនជាព្រះពិតជាមានមែននោះ។ សូមយើងស្វែងយល់ថា ព្រះបន្ទូលព្រះបានឆ្លើយតបយ៉ាងណា ចំពោះមូលហេតុទាំងបីនេះ។ ជាដំបូង សូមយើងសិក្សាអំពីមូលហេតុទី៣ ជាមុន សិន។ ព្រះអម្ចាស់មិនសព្វព្រះទ័យនឹងធ្វើឲ្យមនុស្សមានការភ័ន្តច្រឡំឡើយ។ ព្រះអង្គសន្យាថា ពេលដែលយើងអានព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យព្រះបន្ទូលនោះ សម្រេចបំណងព្រះទ័យរបស់ព្រះអង្គជាមិនខាន(អេសាយ ៥៥:១១)។ បានសេចក្តីថា បើសិនជាយើងអានព្រះបន្ទូលព្រះ នោះយើងត្រូវដឹងថា ព្រះអង្គកំពុងមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ នេះប្រាកដជាមកពីហេតុនេះហើយ បានជាព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីព្រះគុណ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គមានចំពោះមនុស្សគ្រប់គ្នា(ខ.៧)។…
Read article