ការពិបាក ដែលយើងមិនអាចទៅណារួច
មានពេលមួយ លោកខេន ដៀល(Ken Deal) ដែលមានអាយុ៨៦ឆ្នាំ បានឡើងអធិប្បាយព្រះបន្ទូលថ្ងៃអាទិត្យ ជាលើកចុងក្រោយ ដោយនិយាយរៀបរាប់ជាសរុប អំពីការងារស្ម័គ្រចិត្តដែលគាត់បានធ្វើ ក្នុងព័ន្ធកិច្ចពន្ធធនាគា។ ពេលនោះគាត់បានមានប្រសាសន៍ថា គាត់បានបង្រៀនព្រះបន្ទូលដល់អ្នកទោសទំាងឡាយ អំពីការបម្រើព្រះ ក្នុងអំឡុងពេលដែលពួកគេកំពុងជាប់ឃុំ។ គាត់បានលើកឡើងអំពីទីបន្ទាល់ជាច្រើន របស់អ្នកទោស ដែលក្នុងចំណោមនោះ មានអ្នកខ្លះត្រូវជាប់ពន្ធធនាគាអស់មួយជីវិត។ នរណាក៏ចង់ចាកចេញពីកន្លែងនោះដែរ ប៉ុន្តែ គាត់បានលើកទឹកចិត្តពួកគេ ឲ្យមានការលូតលាស់ខាងវិញ្ញាណ ហើយផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកឯទៀត នៅក្នុងពន្ធធនាគា។ ដោយសារជនជាតិយូដា មិនស្តាប់បង្គាប់ព្រះអម្ចាស់ ព្រះអង្គក៏បានបើកឲ្យស្តេចនេប៊ូក្នេសា លើកទ័ពចូលមកក្នុងនគររបស់ពួកគេ ហើយចាប់ពួកគេជាឈ្លើយ ដឹកយកទៅចក្រភពបាប៊ីឡូន។ លោកហោរាយេរេមា ក៏បាននាំព្រះរាជសាររបស់ព្រះអម្ចាស់ មកប្រកាស់ដល់ពួកគេថា “ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្តីផង … ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ(យេរេមា ២៩:៥-៦)។ យើងប្រហែលជាជួបស្ថានភាពដែលពិបាកខ្លះៗ នៅថ្ងៃនេះ ដែលធ្វើឲ្យយើងមិនអាចទៅណារួច។ ទោះបីជាវាកើតឡើងពីបរាជ័យរបស់យើង ឬក៏ទោះជាវាមិនមែនជាកំហុសរបស់យើងក៏ដោយ ក៏យើងនៅតែអាច “ឆ្លងកាត់” ឬស្វែងរកកម្លាំងមកពីព្រះ…
Read article