ការដាក់បង្ហាញ
ភរិយារបស់ខ្ញុំ ជាអ្នកពូកែធ្វើម្ហូបណាស់។ បន្ទាប់ពីខ្ញុំធ្វើការពេញមួយថ្ងៃ ជាញឹកញាប់ ខ្ញុំច្រើនតែត្រឡប់មកផ្ទះវិញ ដោយរំពឹងថានឹងបានធំក្លិនដ៏ឈ្ងុយឈ្ងប់នៃម្ហូបដែលនាងបានចម្អិន ដែលជាសញ្ញាបញ្ចាក់ថា ខ្ញុំនឹងបានញាំអាហារដ៏ឈ្ងុយឆ្ងាញ់ទៀតហើយ។ នាងមិនគ្រាន់តែចេះរបៀបធ្វើម្ហូបប៉ុណ្ណោះទេ តែនាងក៏ជាអ្នកជំនាញខាងតម្រៀបអាហារនៅលើតុបាយផងដែរ។ បានជានាងតែងតែរៀបចំអាហារនៅក្នុងចាន ឲ្យត្រូវនឹងពណ៌របស់សាច់ បាយ និងបន្លែ នៅលើតុអាហារ ដើម្បីស្វាគមន៍ខ្ញុំ ចូលអង្គុយញាំអាហារដែលនាងចម្អិនផ្ទាល់ដៃ ដោយអំណរ។ បើសិនជានាងមិនបានចម្អិន ហើយរៀបចំអាហារឲ្យមានរបៀបទេ នោះយើងមិនអាចញាំអាហារនោះកើត ហើយវាក៏មិនសូវទាក់ទាញឡើយ។ ព្រោះសាច់ឆៅ ត្រូវការការចម្អិនឲ្យបានឆ្អិនល្អ ហើយអង្ករក៏ត្រូវការដាំឲ្យក្លាយជាបាយ រីឯបន្លែវិញ គឺត្រូវការការលាងសម្អាត និងកាត់តម្រឹមឲ្យស្អាតផងដែរ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ដោយព្រះគុណព្រះអង្គ សម្រាប់ខ្ញុំ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំងាយនឹងធ្លាក់ចូលក្នុងអំពើបាប។ ខ្ញុំក៏ដឹងផងដែរថា ខ្លួនខ្ញុំផ្ទាល់មិនសក្តិសមនៅឈរនៅចំពោះព្រះអង្គឡើយ។ តែពេលដែលខ្ញុំបានទទួលសេចក្តីសង្រ្គោះហើយ ព្រះយេស៊ូវបានធ្វើឲ្យខ្ញុំមានជីវិតថ្មី(២កូរិនថូស ៥:១៧)។ ព្រះអង្គទទួលខ្ញុំ ទោះបីខ្ញុំមានបាបយ៉ាងណាក៏ដោយ ហើយបានធ្វើឲ្យខ្ញុំក្លាយជាដង្វាយដ៏ “បរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់” តាមដែលសមគួរ(កូល៉ុស ១:២២)។ ព្រះអង្គកែឆ្នៃនិងរៀបចំខ្លួនខ្ញុំ សម្រាប់បង្ហាញដល់ព្រះវរបិតា ឲ្យសមជាដង្វាយដែលព្រះអង្គសព្វព្រះទ័យនឹងទទួល។ ពេលដែលព្រះអង្គជួយឲ្យជីវិតយើងមានការផ្លាស់ប្រែ សូមព្រះអង្គបណ្តាលចិត្តយើង ឲ្យរស់នៅក្នុងជីវិតថ្មី ហើយបន្ទាបខ្លួន…
Read article