លែងឃ្លានបាយ
កាលពីពេលថ្មីៗនេះ ពេលដែលខ្ញុំកំពុងតយុទ្ធនឹងជម្ងឺផ្តាស់សាយធំ ខ្ញុំស្រាប់តែលែងមានអារម្មណ៍ចង់ញាំអាហារដូចធម្មតា។ ខ្ញុំមិនឃ្លានបាយពេញមួយថ្ងៃ ទោះខ្ញុំបានញាំអាហារតែបន្តិចក៏ដោយ។ ទោះខ្ញុំញាំតែទឹកសោះ ក៏មានអារម្មណ៍ថា មិនឃ្លានអ្វីទេ។ តែខ្ញុំដឹងថា ខ្ញុំមិនអាចរស់បានយូរទេ បើខ្ញុំផឹកតែទឹកនោះ។ ខ្ញុំចាំបាច់ត្រូវមានចិត្តចង់ហូបអាហារឡើងវិញ ព្រោះរូបកាយរបស់ខ្ញុំ ត្រូវការអាហារបម្រុង។ ពេលដែលប្រជាជនអ៊ីស្រាអែលវិលត្រឡប់ ពីការនិរទេស ក្នុងចក្រភពបាប៊ីឡូន ពួកគេមិនសូវមានការស្រេកឃ្លានខាងវិញ្ញាណទេ។ ពួកគេបានបែរចេញពីព្រះ និងផ្លូវរបស់ព្រះអង្គ។ ដើម្បីជួយឲ្យវិញ្ញាណរបស់ពួកគេមានសុខភាពល្អឡើងវិញ លោកនេហេមាក៏បានរៀបចំឲ្យមានការសិក្សាព្រះគម្ពីរ ហើយឲ្យលោកអែសរ៉ា ធ្វើជាគ្រូបង្រៀនរបស់ពួកគេ។ លោកអែសរ៉ាក៏បានអានក្រាំងក្រឹត្យវិន័យរបស់លោកម៉ូសេ ឲ្យពួកបណ្តាជនស្តាប់ ចាប់ពីពេលព្រឹកដល់ពេលថ្ងៃត្រង់ ដើម្បីចម្អែតពួកគេ ដោយសេចក្តីពិតរបស់ព្រះ(នេហេមា ៨:៣)។ ហើយពួកបណ្តាជនក៏បានស្តាប់គាត់អាន យ៉ាងប្រុងប្រយ័ត្ន។ តាមពិត ការនេះបានធ្វើឲ្យពួកគេមានចិត្តស្រេកឃ្លានព្រះបន្ទូលយ៉ាងខ្លាំង បានជាពួកមេគ្រួសារ ពួកសង្ឃ និងពួកលេវី ក៏បានមកជួបលោកអែសរ៉ា នៅថ្ងៃបន្ទាប់ ដើម្បីសិក្សាក្រឹត្យវិន័យឲ្យកាន់តែលម្អឹតថែមទៀត ព្រោះពួកគេចង់យល់ឲ្យច្បាស់(ខ.១៣)។ ពេលដែលយើងមានអារម្មណ៍ថា យើងបានងាកចេញឆ្ងាយពីព្រះ ឬមានភាពទន់ខ្សោយខាងវិញ្ញាណ យើងអាចស្វែងរកអាហារបម្រុងខាងវិញ្ញាណ ក្នុងព្រះបន្ទូលព្រះ។ គឺដូចមានសេចក្តីចែងថា “នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ”(១ពេត្រុស ២:២)។ ចូរទូលសូមឲ្យព្រះប្រទានឲ្យអ្នកមានចិត្ត ដែលស្រេកឃ្លានឡើងវិញ…
Read article