ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ
មានមនុស្សជាច្រើនបានសន្យាខ្លួនឯងថា នឹងធ្វើនូវកិច្ចការដ៏គួរឲ្យកត់សំគាល់ជាច្រើន នៅក្នុងការចាប់ផ្តើមនៃឆ្នាំថ្មី។ គេសន្យាថា ខ្ញុំនឹងសន្សំលុយឲ្យកាន់តែច្រើន ហាត់ប្រាណបន្ថែមទៀត ឬចំណាយពេលទៅលើអ៊ីនធឺណិត ឲ្យបានតិចជាងមុនជាដើម។ យើងចាប់ផ្តើមឆ្នាំថ្មី ដោយមានបំណងល្អ ប៉ុន្តែ មិនយូរប៉ុន្មាន ទម្លាប់អាក្រក់ដែលយើងមានតាំងពីយូរមកហើយ ក៏បានល្បួងយើង ឲ្យដើរតាមផ្លូវចាស់ទៀត។ បានជាយើងរអិលដួលម្តងម្កាល តែក្រោយមក ការរអិលដួលនោះ ក៏កើតមានជាញឹកញាប់ទៅៗ ហើយក៏រអិលដួលគ្រប់ពេលតែម្តង។ ទីបំផុត ការប្តេជ្ញាចិត្តដែលយើងមាននៅដើមឆ្នាំ ហាក់ដូចជាមិនដែលមានទៅវិញ។ យើងមិនគួរជ្រើសរើសគោលដៅ ដោយចិត្តឯង ដើម្បីធ្វើឲ្យខ្លួនឯងចម្រើនឡើងឡើយ ផ្ទុយទៅវិញ យកល្អ យើងគួរតែសួរខ្លួនឯងថា “តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី សម្រាប់ឆ្នាំថ្មីនេះ?” ព្រះអម្ចាស់បានបើកសម្តែង តាមរយៈលោកហោរាមីកាថា ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប(មីកា ៦:៨)។ ការធ្វើដូចនេះ គឺជួយឲ្យវិញ្ញាណរបស់យើងចម្រើនឡើង។ សូមអរព្រះគុណព្រះអម្ចាស់ ដែលយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើកម្លាំងរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធមានអំណាច ជួយឲ្យយើងមានការរីកលូតលាស់ខាងវិញ្ញាណ ក្នុងនាមជាគ្រីស្ទបរិស័ទ។ ព្រះបន្ទូលព្រះបានចែងថា ព្រះអង្គអាចប្រោសប្រទាន “ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចម្រើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង”(អេភេសូរ ៣:១៦)។ ដូចនេះ ខណៈពេលដែលយើងចាប់ផ្តើមឆ្នាំថ្មីនេះ ចូរយើងប្តេជ្ញាចិត្ត…
Read article