កូនចិញ្ចឹម
ខ្ញុំ និងម៉ាលីន(Marlene)បានរៀបការអស់រយៈពេលជាង៣៥ឆ្នាំហើយ។ ពេលដែលយើងចាប់ផ្តើមធ្វើការណាត់ជួបជាលើកទីមួយ យើងមានការសន្ទនាដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ នាងបានប្រាប់ខ្ញុំថា ពេលនាងមានអាយុ៦ខែ គេបានយកនាងចិញ្ចឹម។ ខ្ញុំក៏សួរនាងថា តើនាងធ្លាប់ឆ្ងល់ទេថា ឪពុកម្តាយពិតប្រាកដរបស់នាងជានរណា? នាងក៏បានឆ្លើយថា “មានក្មេងជាច្រើននាក់ ដែលឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ អាចរើសមកចិញ្ចឹម នៅថ្ងៃនោះ ប៉ុន្តែ ពួកគាត់បានជ្រើសរើសខ្ញុំ។ ពួកគាត់បានយកខ្ញុំទៅចិញ្ចឹម។ ការនេះបានធ្វើឲ្យពួកគាត់ ក្លាយជាឪពុកម្តាយពិតប្រាកដរបស់ខ្ញុំ”។ ត្រង់ចំណុចនេះ នាងមានការទទួលស្គាល់ និងដឹងគុណយ៉ាងខ្លាំង ចំពោះឪពុកម្តាយចិញ្ចឹមរបស់នាង ហើយយើងក៏អាចមានទំនាក់ទំនងល្អដូចនេះ ជាមួយនឹងព្រះផងដែរ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងបានកើតជាថ្មី តាមរយៈជំនឿលើព្រះអង្គ ហើយព្រះអង្គបានទទួលចិញ្ចឹមយើង ក្នុងមហាគ្រួសារនៃព្រះ។ គឺដូចដែលសាវ័កប៉ុលបានចែងក្នុងព្រះគម្ពីរថា “ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់”(អេភេសូរ ១:៤-៥)។ សូមយើងកត់សំគាល់ អំពីលក្ខណៈនៃទំនាក់ទំនងនេះ។ ព្រះអង្គបានជ្រើសរើស ហើយចិញ្ចឹមយើង ជាកូនប្រុសស្រីរបស់ព្រះអង្គ។ តាមរយៈការទទួលចិញ្ចឹមនេះ យើងមានទំនាក់ទំនងថ្មីស្រឡាង ជាមួយនឹងព្រះអង្គ។ ព្រះអង្គជាព្រះវរបិតា ដ៏ជាទីស្រឡាញ់នៃយើង! សូមឲ្យទំនាក់ទំនងនេះ បណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះអង្គ ដែលជាព្រះវរបិតានៃយើង…
Read article