នៅពេលយប់ ដែលគ្មាននរណាមក
នាពេលយប់មួយ ក្នុងរដូវរងា លោកយ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែលជាអ្នកនិពន្ធបទភ្លេង បានរៀបគម្រោង ទៅធ្វើការប្រគុំបទភ្លេង ដែលគាត់ទើបតែបាននិពន្ធថ្មីៗ ឲ្យគេស្តាប់ជាលើកដំបូង។ ពេលគាត់មកដល់ព្រះវិហារ គាត់រំពឹងថា នឹងមានមនុស្សមកចូលរួមពេញព្រះវិហារ។ តែផ្ទុយទៅវិញ គាត់មិនឃើញមាននរណាម្នាក់មកសោះ។ ដោយមិនបង្អង់យូរ គាត់ក៏បានប្រាប់តន្រ្តីករទំាងឡាយថា ពួកគេនៅតែប្រគុំតន្ត្រី តាមការគ្រោងទុកដដែល។ ពួកគេក៏ចូលកន្លែងរៀងខ្លួន លោកបាចក៏បានលើកចង្កឹះដឹកនាំការប្រគុំតន្រ្តី ហើយមិនយូរប៉ុន្មាន សម្លេងតន្រ្តីដ៏ពិរោះអស្ចារ្យក៏បានលាន់ឡើង ពេញក្នុងព្រះវិហារដ៏ស្ងាត់ជ្រងំ ដែលគ្មានមនុស្សមកចូលរួមនោះ។ រឿងនេះបានបណ្តាលចិត្តខ្ញុំឲ្យឆែកពិនិត្យមើលវិញ្ញាណរបស់ខ្លួនឯងឡើងវិញ។ ខ្ញុំសួរខ្លួនឯងថា បើសិនជាខ្ញុំនិពន្ធសៀវភៅ ហើយមានតែព្រះទេ ដែលនឹងអានសៀវភៅនោះ តើខ្ញុំនឹងនិពន្ធសៀវភៅនោះឬទេ? បើសិនជាដូច្នោះមែន តើការនិពន្ធរបស់ខ្ញុំនឹងមានភាពខុសប្លែកយ៉ាងណា? គេបានណែនាំអ្នកនិពន្ធថ្មីៗ ឲ្យស្រមៃឃើញមនុស្សម្នាក់ ដែលនឹងអានសៀវភៅដែលពួកគេកំពុងសរសេរ ដើម្បីឲ្យពួកគេមានការផ្តោតអារម្មណ៍បានល្អ នៅក្នុងការនិពន្ធ។ ខ្ញុំក៏បានអនុវត្តដូចនេះផងដែរ ពេលដែលខ្ញុំនិពន្ធសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ខ្ញុំព្យាយាមគិតអំពីអ្នកអានសៀវភៅរបស់ខ្ញុំ ព្រោះខ្ញុំចង់សរសេរអំពីសេចក្តីអ្វី ដែលពួកគេនឹងចូលចិត្តអាន និងជាជំនួយសម្រាប់ពួកគេ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេចដាវីឌក៏ជាអ្នកនិពន្ធបទគម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។ ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។…
Read article