អាហារនៅក្នុងទូ

អ្ក​ស្រីម៉ាសៀ(Marcia) ជា​មិត្ត​ភ័ក្ត​របស់​ខ្ញុំ គាត់ជា​នា​យក​សាលា​គ្រីស្ទ​បរិស័ទ​ចាម៉ៃកា ដែល​ជាសា​លារៀ​ន​សម្រាប់​ជន​ពិការ​ត្រចៀក។ ថ្មី​ៗ​នេះ គាត់​បាន​ធ្វើ​កា​រ​បង្ហាញ​ អំពី​​កា​រស្វែង​យល់​អំពីប​ញ្ហាផ្សេ​ង​ៗ ​តាមរ​បៀប​ដ៏សំ​ខាន់​មួយ​។ នៅក្នុ​ងព្រឹ​ត្តិប័ត្រ ដែល​គាត់​បាន​និពន្ធ ដែល​មាន​ចំណង​ជើ​ង​​ថា “ការចា​ប់ផ្តើ​ម​ដ៏មានព​រ” គាត់​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៧​ឆ្នាំ​នេះ នេះ​ជា​លើកទី​មួ​យហើយ ដែល​សាលាបា​ន​ចាប់​ផ្តើម​ការ​បង្រៀន​ក្នុង​ឆ្នាំ​ថ្មី ដោយ​មាន​ការ​ផ្គត់​ផ្គង់​លើស​ពី​ធម្មតា​។ តើ​លើស​អ្វីខ្លះ​? តើវា​​ជាការ​សល់​ប្រាក់​១ពា​ន់ដុល្លា នៅក្នុ​ង​ធនាគារ​ឬ? ទេ។ តើ​សាលា​របស់​គាត់ មានកា​រ​ផ្គ​ត់​ផ្គង់​គ្រប់​គ្រា​ន់ សម្រាប់​ឆ្នាំ​នោះ​ឬ? ទេ​។ តាម​ពិត សាលា​រៀន​រប​ស់គា​ត់ គ្រាន់​តែ​មាន​អាហារ​​នៅ​​ក្នុង​​ទូ​សម្រាប់​​រ​យៈ​ពេល​​១​​ខែ។

ពេលដែ​លអ្នក​ទ​ទួលខុ​ស​ត្រូវ នៅក្នុ​ង​ការ​ចែកអា​ហារ​ដល់​ក្មេង​៣០​នាក់ ដែល​កំពុង​ស្រេក​ឃ្លាន​ ដោយ​ថវិការ​ដ៏​ស្តួច​ស្តើង នោះអា​ហារ​គ្រប់​គ្រាន់​សម្រា​ប់​រយៈ​ពេល​១​ខែ គឺ​ជា​អាហារ​ច្រើន​ណាស់​។ បន្ទាប់​ពី​ម៉ាសៀ បានទុ​ក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ក្មេង​ៗ និង​បុគ្គលិក​នៅ​សាលារៀ​ន បាន​មួយ​ឆ្នាំ ​នៅក្នុ​ងព្រឹ​ត្ត​ប័ត្រនេះ​ នាង​ក៏បា​នដា​ក់​ខគ​ម្ពីរ ១​របាក្សត្រ ១៦:៣៤ ដែល​បាន​ចែង​ថា​ “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច”។

នាង​មិន​សូវ​មា​នកា​រ​ផ្គត់​ផ្គង់ច្រើ​ន​ទេ មិន​ថាតែ​ទឹ​ក អាហារ ឬ​សម្ភារៈ​សាលា​ក៏​ដោយ​។ តែ​នាង​នៅ​តែដឹ​ងគុណ​ព្រះជា​និច្ច សម្រាប់កា​រ​ដែល​ព្រះ​អង្គ​បាន​ផ្ញើរ​មក ហើយ​នាង​នៅ​តែ​ជឿជាក់ ដោយ​ចិត្ត​ស្មោះត្រ​ង់ថា​ ព្រះអ​ង្គ​នឹង​នៅ​តែប​ន្តផ្គ​ត់ផ្គ​ង់​ជា​និច្ច។​

ខណៈពេ​លដែ​ល​យើងកំ​ពុង​ចាប់​ផ្តើម​ឆ្នាំថ្មី​ តើយើ​ងមា​ន​ការ​ជឿជា​ក់ លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ឬទេ​? កាល​ណាយើ​ង​មាន​ជំនឿ​លើ​ព្រះស​ង្រ្គោះ នោះយើ​ង​ក៏​ជឿពាក្យ​គ្រប់​ម៉ាត់ ដែ​លព្រះអង្គ​មាន​បន្ទូល​ថា “កុំ​​ឲ្យ​​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ … កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ(ម៉ាថាយ ៦:២៥,៣៤)”។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles