ក្នុងតង់ដ៏តូច
ក្នុងអំឡុងពេលនៃការផ្សាយដំណឹងល្អជាទ្រង់ទ្រាយធំ របស់លោកប៊ីលីក្រាហាំ(Billy Graham) ជាប្រវត្តិសាស្រ្ត ក្នុងក្រុងឡូសអ៊ែនជេលេស ក្នុងឆ្នាំ១៩៤៩ មានមនុស្សជាង៦០០០នាក់ បានមកចូលរួមកម្មវិធីនោះ ក្នុងតង់ដ៏ធំមួយ។ មានមនុស្សច្រើនលើសលប់បានមកចូលរួម ក្នុងយប់នីមួយៗ អស់រយៈពេល៨សប្តាហ៍។ នៅក្បែរនោះ មានតង់តូចមួយទៀត ដែលតូចជាង ត្រូវបានគេរៀបចំដោយឡែក សម្រាប់ការប្រឹក្សាផ្លូវចិត្ត និងអធិស្ឋាន។ លោកឃ្លីហ្វ(Cliff Barrows) ដែលជានាយកផ្នែកតន្រ្តី ជាមិត្តជិតស្និទ្ធ និងសហការីរបស់លោកក្រាហាំតាំងពីយូរមកហើយ បានមានប្រសាសន៍ជាញឹកញាប់ថា កិច្ចការដ៏ពិតនៃការផ្សាយដំណឹងល្អថ្ងៃនេះ បានប្រព្រឹត្តទៅ នៅក្នុង“តង់ដ៏តូចនោះឯង” ដែលគេបានជួបជុំគ្នា លុតជង្គង់អធិស្ឋាន នៅមុន និងក្រោយពេលកម្មវិធីផ្សាយដំណឹងល្អ។ អ្នកស្រីភើល ហ្គូឌ(Pearl Goode) ដែលជាអ្នកក្រុងឡូនអ៊ែនជេលេស បានដឹកនាំការជួបជុំគ្នាអធិស្ឋាន ដែលមានក្នុងពេលនោះ នឹងនៅពេលក្រោយៗទៀត។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើរទៅអ្នកដើរតាមព្រះគ្រីស្ទក្នុងក្រុងកូល៉ុស គាត់បានបញ្ជាក់ថា គាត់នឹងគូកនការងាររបស់គាត់ បានអធិស្ឋានឲ្យពួកគេជានិច្ច(កូល៉ុស ១:៣,៩)។ ក្នុងចុងបញ្ចប់នៃសំបុត្រនោះ គាត់បានលើកឡើងអំពីលោកអេប៉ាប្រាស ដែលជាអ្នកបង្កើតពួកជំនុំ នៅក្រុងកូល៉ុស “ដែលខំប្រឹងអធិស្ឋានជានិច្ច ឲ្យពួកគេបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(៤:១២)។ អ្នកខ្លះបានទទួលភារៈកិច្ចផ្សាយដំណឹងល្អជាទ្រង់ទ្រាយធំ ដែលចេញមុខច្រើន នៅក្នុង…
Read article