January 18, 2016

You are here:
កិច្ចការដែលពិតជាធំប្រសើរ

អ្នក​ខ្លះមា​នអា​រម្មណ៍​ថា ខ្លួន​ប្រៀប​ដូច​ជា​គ្រាប់​គ្រួស​ដ៏តូច​មួយ ដែលធ្លាក់​ចូល ទៅ​ក្នុង​ជ្រោះ​ដ៏ជ្រៅ។ ប៉ុន្តែ ទោះ​បី​ជា​យើង​គិត​ថា ខ្លួន​ឯង​មាន​ភាព​អន់ខ្សោយ​​យ៉ាង​ណាក៏​ដោយ ក៏​ព្រះ​នៅ​តែអាច​ប្រើយើ​ង ឲ្យ​ធ្វើ​ការ​ដ៏​ធំប្រ​សើរ។ ពេល​លោក​ម៉ាធីន លូសឺរ ឃីង(Martin Luther King Jr.) អធិប្បាយ​ព្រះ​បន្ទូល ក្នុ​ងដើ​ម​ឆ្នាំ ១៩៦៨ គាត់​បាន​ដ​កស្រ​ង់​ព្រះ​បន្ទូ​ល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក១០ ដែល​និយាយ​អំពី​ភាព​ជា​អ្នក​បម្រើ​។ រួច​គាត់​មាន​ប្រសាសន៍​ថា “មនុស្ស​ម្នាក់​ៗ​ សុទ្ធ​តែ​អា​ច​មាន​ភាព​ធំ​ប្រសើរ ព្រោះ​យើ​ង​ម្នាក់​ៗ​សុទ្ធ​តែអា​ច​ធ្វើ​ជា​អ្នកប​ម្រើ។ ដើម្បី​ទៅ​ធ្វើជា​អ្នក​បម្រើ អ្នក​មិន​ចាំបាច់​ត្រូ​វ​មានស​ញ្ញា​ប័ត្រ​មហា​វិទ្យាល័យ​ឡើយ។ ទោះ​អ្នកមិន​​អាច​និយា​យឲ្យ​ត្រូវវេ​យ្យករណ៍ ក៏​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​បាន​ដែរ។ ដើម្បីធ្វើ​ជា​អ្ន​ក​បម្រើ អ្នក​មិ​នចាំ​បា​ច់​ត្រូ​វ​ចេះទ្រឹស្តី​របស់​ប្លាតុង និង​អារីស្តូត​ដែ​ល​ជាទស្សន​វិទូ​នោះ​ឡើយ … និយាយ​រួម អ្នក​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​ចិត្ត​ដែល​មាន​ពេញ​ដោយ​ព្រះ​គុណ និង​មាន​វិញ្ញាណ​ដែល​កើត​ចេ​ញ​ពី​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ”។ ពេល​ពួក​សិ​ស្ស​របស់​ព្រះ​យេស៊ូ​វប្រកែក​គ្នា​អំពី​តំណែង​កិត្តិ​យស ដែលពួក​គេ​នឹ​ង​ទទួល​ក្នុង​នគ​រ​​ស្ថាន​សួគ៌ ព្រះអ​ង្គ​ក៏​បាន​ប្រាប់​ពួក​គេថា​ “អ្នក​​ណា​​ក្នុ​ង​​ពួក​​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹងបម្រើ​​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង”(ម៉ាកុស ១០:៤៣-៤៥)។ ចុះ​ចំណែក​យើង​វិញ តើ​យើង​មាន​ការ​យ​ល់​ដឹង​ដូចម្តេច​ដែរ អំពី​ភាព​ធំ​ប្រសើរ? តើ​យើង​នឹង​ធ្វើការ​បម្រើ​ព្រះ ដោយ​អំណរ ដោយ​ធ្វើ​កិច្ចការ​ដ៏​តូច…

Read article