
ស៊ីសង្វាក់គ្នា
ដោយDennis Fisher
January 21, 2016
ញុំចូលចិត្តលេងចាប៉ីបង់ហ្សូ ដែលមានខ្សែប្រាំ។ តែវាមានបញ្ហាមួយ។ វាមានអាគ័រតែបន្តិចប៉ុណ្ណោះ ដែលខ្សែទីប្រាំអាចលេងបាន យ៉ាងស៊ីសង្វាក់នឹងខ្សែផ្សេងទៀត។ នៅពេលដែលគេលេងឧបករណ៍ដទៃទៀត ដោយលេងបទដែលមានចង្វាក់ដែលពិបាកជាង អ្នកដេញចាប៉ីបង់ហ្សូត្រូវសម្រមខ្លួនតាម ដើម្បីប្រគុំតន្រ្តីជាមួយគ្នា។ គាត់អាចចូលរួមលេងជាមួយគេ ក្នុងការប្រគំបទភ្លេងដ៏វែងមួយ ដោយលេងតែត្រង់វគ្គណា ដែលគាត់អាចលេងបាន ឲ្យត្រូវបទ។ យ៉ាងណាមិញ ក្នុងនាមជាអ្នកជឿព្រះ យើងក៏ចាំបាច់ត្រូវសម្របខ្លួន ដោយប្រើអំណោយទានខាងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងអាចបម្រើព្រះជាមួយអ្នកដទៃ គឺមិនខុសពីតន្រ្តីករដែលត្រូវសម្របខ្លួន ក្នុងការប្រើឧបករណ៍ ក្នុងការប្រគំតន្ត្រីនោះឡើយ។ ឧទាហរណ៍ អ្នកដែលមានអំណោយទានខាងបង្រៀន ត្រូវសម្របខ្លួនជាមួយនឹងអ្នកដែលមានអំណោយទានរៀបចំការប្រជុំ និងជាមួយអ្នកដែលមានអំណោយទានរៀបចំ និងសម្អាតបន្ទប់។ យើងម្នាក់ៗសុទ្ធតែមានអំណោយទានខាងវិញ្ញាណ ហើយត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើ។ សាវ័កពេត្រុសបានប្រាប់យើង “ឲ្យខំបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ”(១ពេត្រុស ៤:១០)។ ដើម្បីធ្វើជាអ្នកបម្រើដ៏ល្អ យើងត្រូវការការសហការគ្នា។ ចូរគិតអំពីអំណោយទានខាងវិញ្ញាណរបស់អ្នកចុះ(រ៉ូម ១២, ១កូរិនថូស ១២, អេភេសូរ ៤, ១ពេត្រុស ៤)។ ដូចនេះ យើងអាចបង្ហាញឲ្យគេឃើញ ពីរបៀបដែលយើងអាចប្រើអំណោយទានរបស់យើង ឲ្យស៊ីសង្វាក់គ្នា ជាមួយអំណោយទានរបស់គ្រីស្ទបរិស័ទដទៃទៀត ដែលយើងប្រើទាំងអស់គ្នា ដើម្បីបម្រើព្រះអង្គ។ ពេលដែលអំណោយទានរបស់យើង ត្រូវបានប្រើដើម្បីបំពេញបន្ថែមឲ្យអំណោយទានរបស់អ្នកដទៃទៀត នោះយើងក៏ទទួលបានភាពសុខដុម និងបានថ្វាយសិរីល្អដល់ព្រះ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។-ខ.១០