ធ្វើឥដ្ឋដោយគ្មានចំបើង
មនុស្សជាច្រើនបានជួបបញ្ហា នៅក្នុងការងារ ដោយសារធនធានមានកំណត់។ យើងនៅតែមិនអាចសម្រាលបន្ទុករបស់យើង ដោយសារយើងមានថវិការ និងពេលវេលាតិចជាងមុនកម្លាំងយើងក៏ចុះខ្សោយ ហើយអ្នកជួយយើងក៏មានគ្នាកាន់តែតិច។ ជួនកាល បន្ទុកនោះក៏កាន់តែធ្ងន់ថែមទៀត។ ទាក់ទង់នឹងបញ្ហានេះ មានពាក្យស្លោកមួយបានពោលថា “គេឲ្យធ្វើឥដ្ឋកាន់តែច្រើន ដោយប្រើចំបើងកាន់តែតិច”។ ពាក្យមួយឃ្លានេះ សំដៅទៅលើទុក្ខវេទនារបស់សាសន៍អ៊ីស្រាអែល ពេលពួកគេកំពុងជាប់ជាទាសករ ក្នុងនគរអេស៊ីព្ទ។ កាលនោះ ស្តេចផារ៉ោនបានសម្រេចចិត្តឈប់ផ្គត់ផ្គង់ចំបើង ដល់ពួកគេ តែទ្រង់បានតម្រូវឲ្យពួកគេផលិតឥដ្ឋឲ្យបានចំនួនដដែល ជារៀងរាល់ថ្ងៃ។ ពួកគេក៏បានដើររកចំបើង ដោយខ្លួនឯង ទន្ទឹមនឹងនោះ ពួកមេតម្រួតរបស់ស្តេចផារ៉ោនបានវាយដំពួកគេ ហើយបង្ខំពួកគេឲ្យធ្វើការកាន់តែច្រើនជាងមុន(និក្ខមនំ ៥:១៣)។ ពួកអ៊ីស្រាអែលមានការបាក់ទឹកចិត្តយ៉ាងខ្លាំង បានជាពួកគេមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះសោះឡើយ ពេលដែលព្រះអង្គមានបន្ទូលតាមរយៈលោកម៉ូសេថា ព្រះអង្គនឹងនាំពួកគេរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបម្រើគេ ព្រះអង្គនឹងលើកព្រះហស្តឡើងលោះ ពួកគេ ដោយការវិនិច្ឆ័យយ៉ាងធំ”(៦:៦)។ ទោះបីជាពួកអ៊ីស្រាអែលបដិសេធមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអង្គនៅតែបន្តដឹកនាំ និងបញ្ជាលោកម៉ូសេ ដោយរៀបចំខ្លួនគាត់ ឲ្យទៅចូលគាល់ស្តេចផារ៉ោន។ ព្រះអង្គនៅតែកាន់ខាងពួកអ៊ីស្រាអែល យ៉ាងខ្ជាប់ខ្ជួន ពោលគឺព្រះអង្គនៅតែសកម្មជានិច្ច នៅពីក្រោយស្ថានភាពទាំងនោះ។ យើងក៏អាចមានការធ្លាក់ទឹកចិត្ត ហើយមិនព្រមស្តាប់ការលើកទឹកចិត្ត ដូចពួកអ៊ីស្រាអែលផងដែរ។ ប៉ុន្តែ ក្នុងពេលដ៏ខ្មៅងងឹត យើងអាចមានការកម្សាន្តចិត្ត ដោយចងចាំថា ព្រះអង្គជាអ្នកប្រោសយើងឲ្យរួច(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គតែងតែជួយដោះស្រាយបញ្ហាជួសយើង…
Read article