អរព្រះគុណព្រះ ៣១ថ្ងៃ
តាមប្រតិទិនរបស់សហរដ្ឋអាមេរិក ខែមករាជាខែនៃការដឹងគុណ ប្រចាំប្រទេស។ ជាការពិតណាស់ ប្រទេសផ្សេងទៀត ក៏ងាយនឹងចម្លងប្រពៃណីនេះផងដែរ ដូចនេះ គេប្រហែលជាគួរតែហៅខែមករាថា ខែនៃការដឹងគុណទូទាំងពិភពលោក។ សម្រាប់យើងជាគ្រីស្ទបរិស័ទវិញ ដើម្បីឲ្យយើងអាចអបអរពិធីបុណ្យអរព្រះគុណ ឲ្យបានល្អបំផុត ជាដំបូង យើងចាំបាច់ត្រូវស្វែងយល់ថា ព្រះគម្ពីរបានចែងយ៉ាងណាខ្លះអំពីការអរព្រះគុណ។ បទគម្ពីរទំនុកដំកើង ជំពូក១៣៦ បានចាប់ផ្តើម និងបញ្ចប់ដោយពាក្យថា “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា”(ខ.១,២៦)។ បទគម្ពីរមួយជំពូកនេះ បានរំឭកយើងម្តងហើយម្តងទៀត ឲ្យអរព្រះគុណព្រះ ដ៏ធំប្រសើរនៃយើង ព្រោះ“សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”។ សេចក្តីសប្បុរសរបស់ព្រះអង្គ ជាមូលហេតុដ៏សំខាន់បំផុត ដែលយើងត្រូវអរព្រះគុណព្រះ។ យើងអាចចំណាយពេលពេញមួយខែ ក្នុងការស្វែងយល់ អំពីការអរព្រះគុណព្រះអង្គ ដែលមានចែងក្នុងទំនុកដំកើង ជំពូក១៣៦។ អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពី“ការអស្ចារ្យដ៏ធំ” ដែលព្រះអង្គបានធ្វើ(ខ.៤)។ គាត់បានពិពណ៌នា អំពីស្នាព្រះហស្តដ៏ស្រស់បំព្រង ដែលព្រះអង្គបានបង្កើតដោយប្រាជ្ញា(ខ.៥)។ បន្ទាប់មក គាត់ក៏បានរៀបរាប់ អំពីការដែលព្រះអង្គបានរំដោះរាស្ត្រទ្រង់ ចេញពីពួកខ្មាំងសត្រូវជាច្រើនលើកច្រើនសារ(ខ.១០-២២)។ ពេលដែលយើងពិចារណា អំពីទិដ្ឋភាពនៃការបង្កើត និងការរំដោះរបស់ព្រះអង្គ ដែលមានចែងក្នុងទំនុកដំកើង ជំពូក១៣៦ នោះយើងងាយនឹងអរព្រះគុណព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងជារៀងរាល់ថ្ងៃ ក្នុងខែនៃការអរព្រះគុណ។ ដើម្បីចាប់ផ្តើមដំណើរជីវិតយើង ក្នុងឆ្នាំថ្មីនេះ យើងគ្មានវិធីសាស្រ្តអ្វី ដែលប្រសើរជាងការផ្តោតទៅលើការថ្វាយការអរព្រះគុណ…
Read article