បញ្ញត្តិដ៏សំខាន់
ពេលដែលគេសួរព្រះយេស៊ូវថា មានក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា បញ្ញត្តិដែលសំខាន់ជាងគេនោះគឺ “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង”(ម៉ាកុស ១២:៣០)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបូកសរុប នូវការអ្វីដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើបំផុត។ ខ្ញុំឆ្ងល់ថា យើងអាចរៀនស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត ដោយរបៀបណា? យ៉ាងណាមិញ លោកនៀល ផ្លានទីនហ្គា(Neal Plantinga) បានកត់សំគាល់ឃើញ ភាពខុសប្លែកដ៏សំខាន់ នៃក្រឹត្យវិន័យមួយនេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ បទគម្ពីរនិក្ខមនំ បានបង្គាប់យើង ឲ្យស្រឡាញ់ព្រះ ឲ្យអស់ពីចិត្ត អស់ពីវិញ្ញាណ និងអស់ពីកម្លាំងរបស់យើង(៦:៥)។ តែក្នុងគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានមានបន្ទូលថា យើងក៏ត្រូវស្រឡាញ់ព្រះអង្គ អស់ពីគំនិតផងដែរ។ បានសេចក្តីថា “យើងត្រូវស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីដែលយើងមាន ពោលគឺអស់ពីអ្វីៗទាំងអស់”។ កាលណាយើងយល់អំពីអត្ថន័យនៃក្រឹត្យវិន័យនេះ នោះទស្សនៈរបស់យើងក៏មានការផ្លាស់ប្តូរផងដែរ។ កាលណាយើងរៀនស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីៗទាំងអស់ នោះយើងនឹងចាប់ផ្តើមដឹងថា ទុក្ខលំបាករបស់យើង គឺជា “ពន្លឺរបស់យើង និងជាបញ្ហាដែលយើងមានជាបណ្តោះអាសន្ន” គឺដូចដែលសាវ័កប៉ុលបានពិពណ៌នា អំពីទុក្ខលំបាករបស់គាត់ថា ពេលមានទុក្ខលំបាក់…
Read article