ការថ្កោលទោសខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីអ្នកស៊ើបអង្កេតឯកជនម្នាក់ នៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅស៊ើបអង្គេតនៅផ្ទះណាមួយ គាត់គោះទ្វារផ្ទះនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់ក៏បង្ហាញកាតសម្គាល់ខ្លួនរបស់គាត់ ហើយប្រាប់គេថា “អ្នកប្រហែលជាដឹងហើយថា ពួកខ្ញុំមកនេះទីនេះ ដើម្បីអ្វី”។ ជាញឹកញាប់ អ្នកដែលបើកទ្វារឲ្យគាត់នោះ ច្រើនតែមានការតក់ស្លត់ ហើយលាន់មាត់ថា “ហេតុអ្វីក៏លោកដឹងថា ខ្ញុំបានប្រព្រឹត្តបទល្មើសនោះ?” បន្ទាប់មក អ្នកនោះក៏បានសារភាព ដោយរៀបរាប់អំពីឧក្រឹដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត ដោយសម្ងាត់តាំងពីយូរមកហើយ។ លោករ៉ុន រូសេនបូម(Ron Rosenbaum) បានសរសេរអំពីរឿងនេះ ក្នុងទស្សនាវដ្តីស្ម៊ីតសូនៀនថា ភាពតក់ស្លុតរបស់ជនល្មើស “បានបណ្តាលឲ្យកម្លាំងមូលដ្ឋាននៃសម្បជញ្ញៈរបស់ខ្លួនរើឡើង ដែលធ្វើឲ្យអ្នកនោះសារភាពនូវការអ្វីដែលបានលាក់ក្នុងចិត្ត។ យើងទាំងអស់គ្នាបានដឹង អំពីចំណុចអាក្រក់របស់ខ្លួនឯង ដែលអ្នកដទៃមិនបានដឹង ដូចជា បរាជ័យ កំហុស និងអំពើបាប។ ទោះបីជាយើងបានសារភាពអំពីការអាក្រក់ទាំងនោះ ដល់ព្រះ ហើយបានទទួលការអត់ទោសបាបពីព្រះអង្គក៏ដោយ ក៏កំហុសទាំងអស់នោះ អាចវិលត្រឡប់មកចោទប្រកាន់យើង ម្តងហើយម្តងទៀត។ យ៉ាងណាមិញ សាវ័កយ៉ូហាន ដែលជាសាវ័កដែលស្និទ្ធនឹងព្រះយេស៊ូវ បានសរសេរអំពីសេចក្តីស្រឡាញ់ ដែលព្រះមានចំពោះយើងរាល់គ្នា ហើយបានប្រាប់យើងឲ្យស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ គឺដូចដែលគាត់មានប្រសាសន៍ថា “គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន…
Read article