February 6, 2016

You are here:
កាលពីមុន និងពេលក្រោយ

បន្ទាប់​ពី​មាន​កា​រល្បងល​ដ៏​ធ្ង​ន់ធ្ង​រ តើ​មាន​កា​រ​ខុ​សប្លែ​ក​អ្វី​ខ្លះ​កើត​មាន ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ?​ ខ្ញុំ​បាន​គិ​ត​អំពី​សំ​ណួរ​មួយ​នេះ ​ពេលដែ​ល​ខ្ញុំអា​នព​ត៌​មាន​ដ៏សោ​ក​សៅ ដែល​និយាយ​អំពី​បុរស​ជន​ជាតិ​ចាម៉ៃកា​ម្នា​ក់ ដែល​បានរា​លកៃ​កាំ​ភ្លើ​ង ត្រូវ​កូន​ស្រីអា​យុ១​៨​ឆ្នាំរប​ស់គាត់ ពេល​ដែល​គាត់​កំពុ​ងព្យា​យាមកា​រ​ពា​រក្រុ​ម​គ្រួសារ​គាត់ ឲ្យ​រួ​ច​ពីចោ​រ​ដែល​ចូល​ផ្ទះគា​ត់។ ពត៌​មាន​បា​នចុះ​ផ្សាយថា​ បន្ទា​ប់ពី​ហេតុការណ៍​នេះ​កើ​ត​ឡើង គាត់​ក៏​បាន​ទៅ​ព្រះ​វិហារ នៅ​ថ្ងៃប​ន្ទាប់ ដូច​សព្វ​មួយ​ដង ដើម្បីស្វែ​ង​រក​ជំ​នួយ​ពី​ព្រះ ទោះបី​ជា​គាត់​មា​ន​ទុក្ខ​ធ្ង​ន់​យ៉ាងណា​ក៏ដោ​​យ។ កាល​ពីមុ​ន សេច​ក្តី​ជំនឿដែ​ល​គាត់​មាន​ចំពោះ​ព្រះ ​បាន​នាំ​ឲ្យគា​ត់មា​នដំ​ណោះស្រា​យ ដូច​នេះ គាត់​នៅតែ​ជឿថា​ ព្រះទ្រ​ង់​នឹង​នៅ​តែ​​ជួយ​គាត់​ទៀត។​ យ៉ាងណា​មិញ​ ខ្ញុំក៏​ធ្លា​ប់មានបទ​ពិសោធន៍​ដ៏​សោក​សៅ​ក្នុងជីវិត​ផង​ដែរ បាន​ជា​ខ្ញុំយ​ករឿ​ងនេះ​ម​កគិ​ត។ ខ្ញុំ​បាន​បាត់​ប​ង់កូ​ន​ស្រីម្នាក់ ដែល​មាន​វ័​យជំ​ទង់។ ខ្ញុំ​បាន​ជី​កក​កាយ​រក​ឯក​សារ​ចុង​ក្រោយ​ដែល​ខ្ញុំបា​ននិ​ពន្ធ និង​រក្សា​ទុក​ ក្នុង​កំព្យូទ័​ររ​បស់​ខ្ញុំ​ មុនពេ​ល​មែលីស្សា(Melissa) បាត់​បង់​ជីវិត ក្នុង​ខែមិ​ថុនា ឆ្នាំ​២០០២។ ឯកសារ​នោះបា​នរំ​ឭក​ខ្ញុំឡើ​ង​វិ​ញ អំពី​ទស្សនៈ​ដែល​ខ្ញុំធ្លា​ប់​មាន ចំពោះ​ជីវិត ​និង​ចំពោះក្តី​ជំនឿ​ មុន​ពេល​នាង​លាចាក​លោក​ទៅ។ តើកា​រ​អ្វី​ដែល​ខ្ញុំបា​នសរសេរ​កាល​ពី​មុន មាន​ទំនាក់ទំ​នង​ដូចម្តេ​ចខ្លះ​ ជាមួ​យនឹ​ង​ការ​អ្វីដែ​ល​ខ្ញុំបា​នដឹ​ង​នៅ​ពេលប​ច្ចុប្បន្ន? តើ​ការ​ល្ប​ង​ល​ដ៏​ធ្ងន់​ធ្ងរ​បា​នកែ​ប្រែ​ក្តី​ជំនឿ​ដែ​លខ្ញុំ​មា​នចំ​ពោះព្រះអ​ង្គឬ​ទេ​? ក្នុ​ងអ​ត្ថប​ទ​ដែល​ខ្ញុំ​បា​ន​និពន្ធ​កាល​ពី​ខែ​ឧសភាឆ្នាំ​នោះ ខ្ញុំបា​នស​រសេរ​ថា​ “ស្តេច​ដាវីឌ​បាន​ចូ​លទៅ​ចំ​ពោះព្រះ​ ដោយ​គ្មាន​ការ​ភ័​យខ្លា​ច ដើម្បី​ទូលព្រះ​អង្គ​ អំពី​អ្វីដែ​ល​មាន​ក្នុ​ងចិ​ត្ត​រ​បស់​ខ្លួន …. ដូ​ចនេះ​ យើងក៏​មិន​ចាំ​បាច់​ត្រូ​វមា​ន​ការភ័​យ​ខ្លាច ​ឬស្ទាក់​ស្ទើ​រ ក្នុ​ង​ការ​ទូ​លថ្វា​យព្រះ​…

Read article