ត្រូវការអ្នកជំនួយ
អ្នកខ្លះយល់ថា អ្នកជំនួយមានតម្លៃតិចជាងអ្នកដឹកនាំ ឬអ្នកជំនាញ។ ឧទាហរណ៍ គ្រូជំនួយក្នុងថ្នាក់រៀន ជួយគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល។ ជាងអេឡិចត្រូនិច ជាងប្រព័ន្ធទឹក និងមេធាវី ក៏មានអ្នកជំនួយ នៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។ ដោយសារអ្នកជំនួយមិនមានឯកទេស នៅក្នុងអាជីពនោះ នោះគេប្រហែលជាយល់ថា ពួកគេមានតម្លៃតិចជាង ពួកអាជីពទាំងនោះ។ ប៉ុន្តែ គេត្រូវការទាំងអ្នកអាជីព និងអ្នកជំនួយ ដើម្បីបំពេញកិច្ចការទំាងនោះ។ យ៉ាងណាមិញ សាវ័កប៉ុលមានអ្នកជំនួយជាច្រើន ក្នុងការងារបម្រើព្រះ។ គឺដូចដែលគាត់បានរៀបរាប់ឈ្មោះរបស់ពួកគេ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូមជាដើម(ជំពូក ១៦)។ គាត់បានលើកឡើងអំពីអ្នកស្រីភីបេ ជាពិសេសថា អ្នកស្រីភីបេ “បានជួយគេជាច្រើន ព្រមទាំងជួយខ្ញុំផងដែរ”(ខ.២)។ អ្នកស្រីព្រីស៊ីល និងលោកអ័គីឡាបានហ៊ានប្រថុយជីវិតរបស់ខ្លួន ដើម្បីជួយសាវ័កប៉ុល(ខ.៣-៤)។ ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា អ្នកស្រីម៉ារា “ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយក្រុមការងាររបស់គាត់”(ខ.៦)។ តាមបទគម្ពីរ ១កូរិនថូស ១២:២៨ ការជំនួយ ជាអំណោយទានខាងវិញ្ញាណ។ សាវ័កប៉ុលបានរាប់បញ្ចូលអំណោយទានមួយនេះ ក្នុងចំណោមអំណាយទានជាច្រើនទៀត ដែលព្រះវិញ្ញាណបរិសុទ្ធប្រទាន ដល់រូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ។ អំណោយទាន នៃ “ការជំនួយ” ក៏មានភាពចាំបាច់ ដូចអំណោយទានដទៃទៀត ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ សូម្បីតែព្រះវិញ្ញាណបរិសុទ្ធ…
Read article