February 19, 2016

You are here:
ម៉ោងទី១១

មនុស្ស​ជាច្រើ​ន​បានយ​ល់​ថា ​សង្គ្រាម​លោក​លើកទី​១ ស្ថិត​ក្នុង​ចំណោម​សង្រ្គាម​ដែល​នាំ​ឲ្យ​មាន​មនុស្សស្លាប់​ច្រើន​បំផុ​ត ក្នុង​ប្រវត្តិ​សាស្រ្តម​នុស្ស​ជាតិ​។ មានម​នុស្ស​រាប់​លាន​នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​សង្រ្គាម ដែលបា​ន​កើត​ឡើ​ងទូ​ទាំង​ពិភព​លោក ជាលើក​ទី​១​នោះ។ នៅ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិការ ឆ្នាំ​១៩១៨ គេ​ក៏បា​ន​អនុ​វត្ត​បទ​ឈប់​បាញ់​គ្នា នៅម៉ោ​ង១​១ នៃថ្ងៃ១១ ក្នុងខែ១១ នៅ​ឆ្នាំ​នោះ។ ក្នុង​អំឡុ​ងព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នោះ មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយរ​យៈ​ពេ​ល ដើម្បីកាន់​ទុ​ក្ខ ចំពោះ​វិនាស​កម្ម​ដ៏​ធ្ងន់​ធ្ងរ​របស់​សង្រ្គាម​នោះ ​ដែលមា​នម​នុស្ស​ជាច្រើ​នបា​នបា​ត់ប​ង់ជី​វិ​ត និង​រង​ទុក្ខ​វេ​ទ​នា។ កាល​នោះគេ​បា​នស​ង្ឃឹម​ថា “សង្រ្គាម​ដ៏ធំ​នោះ​” នឹង​បាន​ធ្វើ​ជា ​“សង្រ្គាមដែ​ល​បញ្ចប់​សង្រ្គាម​ទាំង​អ​ស់”។ ប៉ុន្តែ ជាច្រើ​ន​ឆ្នាំក្រោ​យ ស​ង្រ្គាម​លោកលើ​ក​ទី​២​ក៏​បាន​ផ្ទុះឡើ​ង កាន់តែ​សាហា​វ និង​ហិន​ហោច​ជាងមុ​ន​ទៀ​ត តែ​មនុស្ស​នៅ​តែមា​ន​សង្ឃឹម​ថា ថ្ងៃណា​មួយពិភព​លោក​នឹង​មាន​សន្តិភាព​ជារៀ​ង​រហូត។ យ៉ាង​ណាមិ​ញ   ព្រះគ​ម្ពីរ​បា​ន​ផ្តល់​ឲ្យ​នូវ​ការ​សន្យាដែ​ល​យើង​អាចស​ង្ឃឹម និ​ងជឿ​ទុក​ចិ​ត្ត​បាន​ថា ថ្ងៃ​មួយ​ សង្រ្គាម​នឹង​លែង​មាន​តទៅ​ទៀត នៅ​ទីប​ញ្ចប់។ លោក​ហោរ៉ា​អេសាយ បានថ្លែ​ង​ទំនាយ​ថា “គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាលនង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ”(អេសាយ ២:៤)។ បទ​ទំ​នាយ​នោះនឹ​ង​បា​ន​សម្រេច ​ពេលដែ​ល​ព្រះគ្រីស្ទ​យាង​ត្រឡប់ម​កវិ​ញ។ ពេល​នោះ ម៉ោង​ទី១​១ នឹង​កន្ល​ងផុ​តទៅ ហើយ​ម៉ោងទី១ នៃ​សន្តិភា​ពដ៏​ស្ថិ​តស្ថេ​រ ក្នុង​នគរស្ថានសួ​គ៌…

Read article