February 20, 2016

You are here:
លប់រណ្តៅដែលបាក់ស្រុត

កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះ​ត្រូ​ពិកអាហ្កាថា បាន​បក់​បោក​មក​លើ​តំបន់​អាមេរិក​កណ្តាល ធ្វើឲ្យ​មា​ន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​កា​របា​ក់ដី នៅកន្លែង​ជាច្រើ​ន។ ពេល​ដែល​ខ្យល់​ព្យុះនេះ​ស្ងប់ ស្រា​ប់​តែមា​នដី​បាក់​ស្រុត​ជារណ្តៅដ៏​ធំមួ​យ ជម្រៅ​៦០​ម៉ែត្រ ក្នុង​ទីប្រជុំ​ជន ​នៃទីក្រុង​កាតេម៉ាឡា។ ការ​បាក់​ស្រុត​ជា​រណ្តៅនេះ​ បានប​ណ្តាល​ឲ្យ​បាក់​ស្រុត​ដី​ដែល​ក្បែរ​នោះ ​ដោយ​ស្រូប​ទាញ​ដី បង្គោល​ភ្លើង និងអ​គារ​កំព​ស់៣​ជា​ន់មួ​យ​ខ្នង ចូល​ទៅ​ក្នុង​ដី​ដ៏ជ្រៅ​នោះ។ ការបា​ក់​ស្រុត​ដី​ជារណ្តៅដ៏ធំ​ដូច​នេះ​ អាចនាំ​ឲ្យ​មានម​ហន្តរា​យ​ដ៏ធ្ង​ន់​ធ្ងរ ប៉ុន្តែ ការ​បាក់​ស្រុត​ជារ​ណ្តៅដែ​លកើត​មាន​ជាញឹ​កញាប់ ហើយ​នាំ​ឲ្យ​មហន្ត​រាយ​បំផុតនោះ គឺ​ការ​បា​ក់ស្រុ​ត ដែលមា​ន​ក្នុង​ចិត្ត​មនុស្សទៅ​វិ​ញទេ​។ គឺ​ដូចដែលយើ​ងឃើ​ញមា​ន ក្នុង​ដំណើរ​ជីវិត​រប​ស់ស្តេច​ដាវីឌ ជា​ឧទាហរណ៍​ស្រាប់។ បើ​គេមើ​ល​ស្តេច​ដាវី​ឌ​តែ​សម្បក​ក្រៅ គឺ​ឃើញ​ការ​រស់​នៅរ​បស់​ទ្រង់​មាន​ភាព​នឹង​នរ តែ​ទោះជា​យ៉ា​ងណាក៏​ដោ​យ ​តាម​ពិត ជីវិត​ខាង​ក្នុងរបស់​ទ្រង់ បាន​តាំង​នៅ​លើ​គ្រឹះដែល​ងាយបាក់បែក​។ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពី​កំផឹត​និង​ការ​កំចាយ​​ឈាម ​ទ្រង់​គិត​ថា ទ្រង់​បាន​លា​ក់ទុ​ក​ទង្វើរ​ដ៏ពិស​ពល់នោះ​ជិ​ត មិន​ឲ្យ​គេ​ដឹង​ទេ(២សាំយ៉ូអែល ១១-១២)។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះក៏​បា​នចា​ក់ចុ​ចចិ​ត្តទ្រ​ង់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ណាថា​ន បា​នម​ក​ជួប​ទ្រង់ ​ធ្វើឲ្យ​ទ្រ​ង់ដឹ​ង​ខ្លួ​នថា​ ការ​លាក់​ទុក​អំ​ពើ​បាប​ក្នុង​ជីវិត​របស់​ទ្រង់ បា​ន​ធ្វើ​ឲ្យគ្រឹះនៃជីវិត​ខាងវិ​ញ្ញាណ​របស់​ទ្រង់​មាន​ការ​បាក់​ស្រុតជ្រៅ​ទៅៗ​។ ដូច​នេះ ស្តេច​ដាវីឌ​ក៏បានទ​ទួ​ល​ស្គាល់​អំ​ពើបា​បរ​បស់​ទ្រ​ង់ នៅ​ចំពោះ​ព្រះ ដោយ​ការ​ប្រែចិត្ត​(ទំនុកដំកើង ៣២:៥) ដើម្បីកុំ​ឲ្យ​ការ​បាក់​ស្រុ​តខា​ងវិញ្ញា​ណ   ប្រែ​​ជា​​​កាន់​តែអា​ក្រ​ក់ទៅ​ៗ​។   ដូច​នេះ   ព្រះក៏បាន​គ្រប​បាំងអំពើបាប​រ​បស់​​ស្តេច​ដាវី​ឌ…

Read article