ថ្លែងប្រាប់នៅលើភ្នំ
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងសហរដ្ឋអាមេរិក បានកោតសរសើរក្មេងជំទង់មួយក្រុម ដែលជាអ្នកជិះស្គីលើក្តាបន្ទះ ដែលបានធ្វើកម្មវិធីថ្វាយបង្គំព្រះប្រចាំសប្តាហ៍របស់ពួកជំនុំ នៅតាមចំណោតជិះស្គីមួយ ក្នុងរដ្ឋខូឡូរ៉ាដូ។ កាសែតសាំមិត ដេលីញូ បានចុះផ្សាយថា មានមនុស្សជាច្រើនមានការប៉ះពាល់ចិត្ត ពេលបានស្តាប់រឿង ដែលកញ្ញាឃីមបឺលី នីកូលេទី បានចែកចាយ អំពីក្មេងជំទង់ ដែលចូលចិត្តជិះស្គីលើក្តាបន្ទះ និងចូលចិត្តប្រាប់គេ អំពីការដែលព្រះគ្រីស្ទបានធ្វើឲ្យជីវិតខ្លួនផ្លាស់ប្រែ។ នៅទីនោះ មានអង្គការយុវជនគ្រីស្ទបរិស័ទមួយ បានជួយឧបត្ថម្ភក្មេងជំទង់ ដោយបណ្តុះបណ្តាលពួកគេ ឲ្យទៅចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ ការធ្វើកិច្ចការអ្វីមួយ ដោយខ្លួនឯង គឺងាយស្រួលជាងការបណ្តុះបណ្តាលអ្នកដទៃ ឲ្យធ្វើកិច្ចការនោះ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើការលះបង់ពេលវេលា និងកម្លាំង នៅក្នុងការបង្រៀនសាវ័កទាំង១២នាក់ ដើម្បីឈោងចាប់លោកិយ តាមរយៈពួកគេ។ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន កំពុងស្រែកអំពាវសូមឲ្យព្រះអង្គប្រោសខ្លួនឲ្យជា ព្រះអង្គបានយាងឡើងភ្នំ ដែលនៅទីនោះ “ទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។ ក្នុងចំណោមអ្នកជិះស្គីលើក្តាបន្ទះ នៅរដ្ឋខូឡូរ៉ាដូ មានម្នាក់បានចែកចាយ អំពីការបណ្តុះបណ្តាលអំពីការបង្កើតសិស្ស យ៉ាងដូចនេះថា “កាលពីមុន ខ្ញុំមិនដែលអាចកសាងទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្រឲ្យបានល្អទេ។ ខ្ញុំបាននៅឆ្ងាយពីពួកគេ។ តែកម្មវិធីបណ្តុះបណ្តាលនេះ បានបង្រៀនឲ្យខ្ញុំស្គាល់សេចក្តីស្រឡាញ់របស់ព្រះ…
Read article