ការលើកទឹកចិត្តគ្នា
លោកយូសេន បុល(Usain Bolt) និងយ៉ូហាន ប្លេក(Yohan Blake) ជាកីឡាកររត់ប្រណាំរបស់ប្រទេសចាម៉ៃកា ដែលបានដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្រ្ត ពេលដែលអ្នកទាំងពីរបានរត់ដល់ទីមុនគេ ក្នុងលេខរៀងទី១ និងទី២ ក្នុងការរត់ប្រណាំចម្ងាយ១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រ ក្នុងការប្រកួតអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុង។ ទោះបីជាអ្នកទាំងពីរមានការប្រណាំប្រជែងគ្នាក្នុងការប្រកួតយកជើងឯកក៏ដោយ ក៏លោកបុលបានសរសើរលោកយ៉ូហាន ដែលជាដៃគូក្នុងការហ្វឹកហាត់ថា “ជាច្រើនឆ្នាំកន្លងមកនេះ លោកយ៉ូហានបានជួយឲ្យខ្ញុំក្លាយជាកីឡាករ ដែលល្អជាងមុន។ គាត់ពិតជាបានជួយជំរុញឲ្យខ្ញុំទៅមុខ ហើយជួយឲ្យខ្ញុំមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនជានិច្ច”។ ការនេះបានបង្ហាញច្បាស់ថា អ្នកទាំងពីរបានលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យបានទទួលជោគជ័យដ៏ល្អប្រសើរ នៅទីលានរត់ប្រណាំង។ យ៉ាងណាមិញ ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវ នៅក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងជំនឿរបស់យើង។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើមានប្រសាសន៍ថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។ ព្រះវិហារមិនគ្រាន់តែជាស្ថាប័នសង្គមមួយប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលនាំយើងឲ្យចូលទៅជិតព្រះ និងលាងសម្អាតអំពើបាបរបស់យើង ហើយជាកន្លែងដែលយើងអាចជួយគ្នាទៅវិញទៅមក ឲ្យមានការលូតលាស់កាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ។ គោលបំណងនៃការជួបប្រជុំគ្នា ក្នុងរូបកាយតែមួយ គឺដើម្បីកំឡាចិត្ត និងលើកទឹកចិត្តគ្នាទៅវិញទៅមក(ខ.១៩-២៥)។ គ្មានគ្រីស្ទបរិស័ទណា អាចរស់នៅថ្វាយព្រះ តែម្នាក់ឯងឡើយ។ ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ យើងចាំបាច់ត្រូវរួមគ្នាជាសហគមន៍នៃអ្នកជឿព្រះ។ កាលណាយើងបានជួបជុំជាមួយគ្រីស្ទបរិស័ទដទៃទៀត…
Read article