February 27, 2016

You are here:
ចូររំពឹងគិតអំពីផ្កាឈូក

ខ្ញុំ​ស្រឡាញ់ធ​ម្ម​ជាតិ និង​ចូល​ចិ​ត្ត​សរសើរ​ដំកើងព្រះ​អាទិករ​​ដែ​លបា​នប​ង្កើតធ​ម្មជាតិម​ក ប៉ុន្តែ មានពេ​ល​ខ្លះ ខ្ញុំមា​ន​អារ​ម្មណ៍​ថា​ ខ្លួន​ឯង​បា​ន​ធ្វើខុ​ស ដោយបា​ន​ស្ងើច​សរសើរ​ធ​ម្មជាតិ​ខ្លាំង​ពេក​។​ ពេល​នោះ​ ខ្ញុំក៏​បាន​នឹ​កចាំ​ថា​ ព្រះយេស៊ូវ​បាន​ប្រើ​ធម្មជា​តិ ជា​ឧបករ​ណ៍ស​ម្រាប់កា​របង្រៀន​របស់​ព្រះ​អ​ង្គ។ ព្រះអ​ង្គបា​ន​បង្រៀន​ម​នុ​ស្សកុំ​ឲ្យ​មា​នកា​រព្រួ​យ​បារ​ម្ភ ដោយ​ប្រើ​ផ្កាជា​ឧ​ទាហរណ៍។ គឺដូច​ដែ​លព្រះ​អង្គបា​នមា​ន​បន្ទូ​លថា​ “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយ​ព្រះអ​ង្គបា​ន​រំឭក​បណ្តាល​ជន​ថា​ ទោះ​បី​ជាផ្កា​មិ​នបា​ន​ធ្វើ​ការត្បាញរ​វៃទា​ល់​តែសោះ​ តែព្រះ​បា​នដ​ណ្តប់​កា​យពួ​កវា ​ដោយសម្រស់​ដ៏​គួ​រឲ្យ​គ​យគ​ន់​។ ដូច​នេះ បើព្រះ​អ​ង្គបា​នតុ​ប​តែង​រុក្ខ​ជាតិ​យ៉ាង​ប្រ​សើរ​យ៉ាង​នេះហើ​យ​ តើព្រះ​អ​ង្គ​នឹង​យ​កព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះយើ​ងខ្លាំ​ង​ជាង​អម្បាល​ម៉ាន​​​(ម៉ាថាយ ៦:២៨-៣៤)​​។ ម្យ៉ាង​ទៀត បទ​គម្ពី​រ​ដ​ទៃ​ទៀត​ ក៏បា​នប​ង្ហាញ​ផ​ង​ដែរ​ថា​ ព្រះ​បាន​ប្រើស្នា​ព្រះហស្ត​របស់​ព្រះ​អ​ង្គ ដើម្បី​បង្ហាញ​ព្រះអ​ង្គទ្រ​ង់​ដល់​យើង​រាល់​គ្នា គឺដូ​ចដែ​ល​មាន​សេ​ចក្តី​ចែ​ង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាង​ទៀត លោក​អេសាភ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅក្រម”(ទំនុកដំកើង ៥០:៦)។ ហើយ​សាវ័ក​ប៉ុលក៏​បា​នមា​នប្រ​សាសន៍​ផង​ដែ​រ​ថា “ដ្បិត​អ្វី​ៗ​រ​បស់​​​ទ្រង់ ដែល​​រ​ក​​មើ​ល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក”(រ៉ូម ១:២០)។ ព្រះអ​ង្គ​ស្រឡាញ់យើ​ងណា​ស់ ហើយ​សព្វ​ព្រះទ័​យនឹ​ង​ឲ្យយើ​ង​ស្គាល់​ព្រះអ​ង្គ ដោយ​ព្រះអង្គ​បាន​ដាក់​ភស្តុតាង​នៅ​គ្រប់​ទីកន្លែង ឲ្យ​យើង​ឃើ​​ញ។-Julie…

Read article